រដូវភ្លៀង តំបន់ខ្លះមានលិចទឹក ដូច្នេះបងប្អូនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងផ្សេងៗ ជាច្រើនអាចនឹងកើតមានឡើង ជាពិសេសជំងឺម៉េឡូអ៊ីដ (Melioidosis) ដែលមានអត្រាស្លាប់ខ្ពស់អាចលើសពី៥០% ហើយក៏កំពុងរកឃើញច្រើននៅក្នុងប្រទេសកម្ពុជាយើងផងដែរ ដូច្នេះត្រូវមានការបង្ការចំពោះអ្នកដែលមានកត្តាប្រឈមដូចជាអ្នកមានជំងឺទឹកនោមផ្អែម ជំងឺតម្រងនោមរ៉ាំរ៉ៃ ជំងឺសួត ឬថ្លើមរ៉ាំរ៉ៃ អ្នកផឹកស្រាច្រើន ឬមានជំងឺគ្រាប់ឈាមស។
#ដើម្បីការពារជំងឺឆ្លងនេះ អ្នកត្រូវអនុវត្តដូចខាងក្រោម៖
១. កុំចេញផ្ទះ ឬចុះទឹក តែបើចៀសមិនផុតពាក់ស្បែកជើងកៅស៊ូកវែង និងពាក់ម៉ាស់ផង
២. បើបងប្អូនមានដំបៅ ហើយបានប៉ះជាមួយទឹកសូមលាងជាមួយទឹកស្អាត និងសាប៊ូភ្លាមៗ
៣. ចៀសវាងការពិសារទឹក និងបន្លែឆៅ
៤. ចៀសវាងការដើរដោយជើងទទេ
៥. ចំពោះលោកគ្រូពេទ្យមួយចំនួនដែលមិនមានលទ្ធភាពធ្វើរោគវិនិច្ឆ័យជំងឺម៉េឡូអ៊ីដ (មិនមានមន្ទីរពិសោធន៍មីក្រូជីវសាស្ត្រ Microbiology laboraotory) រាល់អ្នកជំងឺដែលមានហានិភ័យដូចខាងលើ ហើយសង្ស័យថាមានជំងឺម៉េឡូអ៊ីដសូមធ្វើការបញ្ជូនជាបន្ទាន់ទៅមន្ទីរពេទ្យដែលអាចធ្វើរោគវិនិច្ឆ័យបាន នៅមន្ទីរពេទ្យថ្នាក់ជាតិ។
#រោគសញ្ញា(Symptoms)
_គ្រុនក្តៅ(fever)
_រលាកសួត(ការបង្ករោគតាមប្រព័ន្ធនៃសរីរាង្គកាយរបស់យើង ឧទាហរណ៍ ប្រព័ន្ធផ្លូវដង្ហើម បង្កើតបានជាជំងឺរលាកសួតនេះ កើតច្រើនជាងគេប្រហែល៥០% )
_មានរបួសអាប់សែ (multiple abscesses)
#ការចាប់ផ្តើមធម្មតា(Usual onset)
១-២១ ថ្ងៃបន្ទាប់ពីការប៉ះពាល់
#មូលហេតុ(Causes)
មេរោគ Burkholderia pseudomallei រាលដាលដោយទំនាក់ទំនងរវាងដីនឹងទឹក
#ការការពារ(Prevention)
_កុំប៉ះពាល់ទឹកកខ្វក់
#ព្យាបាលដោយថ្នាំអង់ទីប៊ីយោទិច(antibiotic prophylaxis)
_Ceftazidime
_meropenem
_co-trimoxazole៕
អត្ថបទ: Dr.Sovannra
ត្រួតពិនិត្យ:Dr.Ray
Medical news for Cambodia
ឯកសារយោង(References): បរទេស