មនុស្សប្រុស ស្រី ជាច្រើន តែងតែចង់បានរាងស្អាត ស្វែល ងាយស្រួលស្លៀកពាក់ ចេះរាងស្អាត និងមើលទៅគួរឱ្យចាប់អារម្មណ៍ ដូច្នេះហើយបានជាមនុស្សទាំងអស់ខំប្រឹងតមអាហារ និងហាត់កីឡា ដើម្បីសម្រកទម្ងន់ និងធ្វើឱ្យរាងស្អាត តែអ្នកខ្លះបែរជាមិនអាចសម្រកទម្ងន់ទៅវិញ។
ដូច្នេះថ្ងៃនេះ សូមណែនាំវិធីសម្រកទម្ងន់ ៧យ៉ាង ដែលធ្វើឱ្យអ្នកមិនអាចសម្រកទម្ងន់បាន៖
#កំហុសទី ១ ៖ ញាំប្រូតេអ៊ីនមិនគ្រប់គ្រាន់
នៅក្នុងអាហារមួយពេលៗ ត្រូវមានសារជាតិប្រូតេអ៊ីនដូចជា សាច់គោ ទ្រូងមាន់ ពងមាន់ ឬម្សៅប្រូតេអ៊ីន ហើយត្រូវប្រាកដថាអាហារដែលយើងញាំគឺមិនមានជាតិខ្លាញ់ ជាតិប្រៃ និងជាតិផ្អែម។ ប្រូតេអ៊ីនអាចជួយបង្កើតសាច់ដុំអោយសាច់យើងហាប់ណែន ម្យ៉ាងទៀតសារជាតិប្រូតេអ៊ីនធ្វើអោយយើងមិនសូវឃ្លាន ដែលជួយអោយយើងញាំតិចជាងមុន។
#កំហុសទី ២៖ ផឹកទឹកច្រើនមុខ
ត្រូវចាំថាជាតិទឹកដែលល្អជាងគេសំរាប់រាងកាយរបស់យើងនោះគឺ ទឹកធម្មតា។ ប្រាកដហើយថាយើងអាចញាំកាហេ្វ ភេសជ្ជះផ្សេងៗ ទឹកដោះគោ តែយើងមិនគួរញាំរបស់ទាំងនោះច្រើនពេកទេ។ មានតែទឹកធម្មតាទេ ដែលមិនមានកាឡូរីដែលធ្វើអោយយើងឡើងទំងន់បាន។
#កំហុសទី ៣៖ មិនយល់ដឹងពីកាឡូរី
កាឡូរី Calorie គឺជាសារជាតិគ្រប់គ្រងទំងន់របស់យើង ញាំកាឡូរីច្រើន ទំងន់ឡើងច្រើន ញាំជាតិកាឡូរីតិចធ្វើអោយស្រកទំងន់។ គ្រប់អាហារទាំងអស់រួមទាំងបន្លែគឺសុទ្ធតែមានកាឡូរី គ្រាន់អាហារខ្លះមានតិច ខ្លះមានច្រើន មានតែទឹកសាបទេដែលគ្មានកាឡូរី។ សរុបមកយើងត្រូវយើងជ្រើសរើសញាំអាហារណាដែលមានជាតិកាឡូរីទាប ទើបទំងន់របស់យើងអាចស្រកបាន។
#កំហុសទី ៤៖ ហាត់ប្រាណមិនគ្រប់គ្រាន់
ការហាត់ប្រាណគឺជាផ្នែកមួយដ៏សំខាន់ក្នុងការដុតកាឡូរី ក៏ដូចជាដុតជាតិខ្លាញ់ចេញពីក្នុងរាងកាយរបស់យើង មិនតែប៉ុណ្ណោះការហាត់ប្រាណក៏ធ្វើអោយរាងកាយយើងមាំមួនទៀតផង។ យើងគួរហាត់ប្រាណអោយបានយ៉ាងតិច30នាទី ក្នុងមួយថ្ងៃ និង4 ទៅ 5 ថ្ងៃក្នុងមួយសប្តាហ៍។
#កំហុសទី ៥÷ មិនមានគ្រូបង្វឹកណែនាំ
ការហាត់ដោយខ្លួនឯង ដោយមិនដឹងពីក្បួនខ្នាតត្រឹមត្រូវនៃលំហាត់ប្រាណ និងមិនទាន់យល់ពីរបបអាហារ អាចធ្វើអោយយើងខាតពេលច្រើន និងមិនទទួលបានលទ្ធផល។
#កំហុសទី ៦៖ ស្រេ្តសច្រើន
ទោះបីជាយើងហាត់ប្រាណគ្រប់គ្រាន់ គ្រប់គ្រង់របបអាហារបានល្អ តែបើជារៀងរាល់ថ្ងៃយើងមានការស្ត្រេសច្រើន វានឹងធ្វើអោយយើងប្រព័ន្ធដុតជាតិខ្លាញ់របស់យើងដំណើរការមិនល្អនោះទេ។ ដើម្បីកាត់បន្ថយភាពស្ត្រេសនេះ យើងអាចហាត់យូហ្គា (yoga) , អានសៀវភៅ, មើលរឿងកំប្លែង និងធ្វើសមាធិអោយបានទៀងទាត់។
#កំហុសទី ៧៖ គេងមិនគ្រប់គ្រាន់
យើងដឹងហើយថារាងកាយរបស់យើងដុតជាតិខ្លាញ់ខ្លាំងនៅពេលដែលយើងគេង ដូច្នេះបើសិនជាយើងគេងមិនគ្រប់គ្រាន់ទេរាងកាយយើងមិនអាចដុតជាតិខ្លាញ់បានល្អនោះទេ។ យើងគួរគេងអោយបាន 6-8ម៉ោង ជារៀងរាល់ថ្ងៃ។
នៅពេលដែលយើងដឹងពីកំហុសរបស់យើងកន្លងមក យើងអាចចាប់ផ្តើមកែប្រែម្តងបន្តិចៗនោះយើងនឹងឃើញលទ្ធផលប្លែក និងទទួលបានទំងន់ដែលយើងតែងប្រាថ្នា៕
អត្ថបទដោយ៖ REPEAT Gym