ទឹកដោះគោគឺជាប្រភពនៃសារធាតុចិញ្ចឹមដ៏អស្ចារ្យ ផ្តល់សុខភាពល្អសម្រាប់ឆ្អឹងរបស់អ្នក ហើយវាមានគុណប្រយោជន៍កាន់តែច្រើនប្រសិនបើអ្នកញ៉ាំវានៅមុនពេលអ្នកចូលគេង។ ឧទាហរណ៍វាអាចជួយឱ្យអ្នកដេកលក់លឿន គេងលក់ស្រួលដោយមិនភ្ញាក់នៅពាក់កណ្តាលអធ្រាត្រ ហើយថែមទាំងជួយសម្រកទម្ងន់ថែមទៀតផង!
ញ៉ាំទឹកដោះគោឆ្ងាញ់មួយកែវមុនពេលចូលគេង ពិតជាវិធីងាយស្រួលដើម្បីធ្វើឱ្យជីវិតរបស់យើងមានសុខភាពល្អ ដូច្នេះសង្ឃឹមប្រិយមិត្តប្រាកដជាសាកល្បងញ៉ាំវាជារៀងរាល់ថ្ងៃ!
© shutterstock.com © Depositphotos.com
ការសិក្សាជាច្រើនលើមនុស្សនិងសត្វបានបង្ហាញថាការញ៉ាំទឹកដោះគោអាចនាំឱ្យគេងលក់ស្រួល។ ទឹកដោះគោមានផ្ទុកសារធាតុ Tryptophan និង Melatonin ដែលអាចជួយឱ្យអ្នកគេងលក់ស្រួលនិងរហ័រគេងលក់។ Tryptophan ដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតសារធាតុសេរ៉ូតូនីន ដែលជាសារធាតុជួយបង្កើនអារម្មណ៍របស់អ្នក អាចជួយអ្នកឱ្យមានអារម្មណ៍ធូរស្បើយ ហើយក៏ដើរតួជាភ្នាក់ងារដំបូងសម្រាប់មេឡាតូនីន។
Melatonin ជួយគ្រប់គ្រងដំណើរការ circadian របស់អ្នក និងរៀបចំការគេងលក់ស្រួលរបស់អ្នក។ ការស្រាវជ្រាវបានបង្ហាញថាសារធាតុ Tryptophan និង Melatonin នោក្នុងទឹកដោះគោអាចកាត់បន្ថយការថប់បារម្ភ និងការធ្លាក់ទឹកចិត្តដែលអាចកាន់តែអាក្រក់ទៅ ៗ នៅពេលអ្នកគេង។
ប្រសិនបើអ្នកញ៉ាំអាហារពេលល្ងាចឆាប់ពេកមុនពេលចូលគេង អ្នកអាចមានបញ្ហាក្នុងការគេងពេញមួយយប់។ ប្រសិនបើអ្នកចង់ជៀសវាងពីការភ្ញាក់នៅពាក់កណ្តាលអធ្រាត្រព្រោះតែពោះរបស់អ្នកកូរដោយសារភាពឃ្លាន សូមព្យាយាមញ៉ាំទឹកដោះគោមុនពេលចូលគេង។
ក្នុងកម្រិតជាក់លាក់មួយ ការញ៉ាំទឹកដោះគោមុនពេលចូលគេង អាចជួយឱ្យអ្នកឱ្យគេងលក់ស្រួល ព្រោះវាក្លាយជាទម្លាប់ពេលរាត្រីដែលជួយឱ្យអ្នកសម្រាក និងរៀបចំខ្លួនចូលគេង។ ទ្រឹស្តីមួយទៀតនិយាយថាទឹកដោះគោក្តៅអាចរំលឹកអ្នកពីការញ៉ាំទឹកដោះគោមុនពេលគេងដូចពេលកាលនៅក្មេង ដែលអាចនាំមកនូវអនុស្សាវរីយ៍ល្អៗ។
© shutterstock.com © shutterstock.com
ប្រសិនបើអ្នកញ៉ាំទឹកដោះគោតាមទម្លាប់របស់អ្នក ដើម្បីជួយឱ្យអ្នកគេងលក់ ព្រមទាំងមានប្រសិទ្ធភាពអាចជួយអ្នកក្នុងការសម្រកទម្ងន់។ គុណភាពដំណេកមិនល្អអាចបណ្តាលឱ្យអ្នកឡើងទម្ងន់បន្ថែម ដូច្នេះការញ៉ាំទឹកដោះគោវាអាចជួយអ្នកឱ្យទម្ងន់មករក្សាធម្មតាវិញ។
ដោយសារតែទឹកដោះគោក៏សំបូរទៅដោយប្រូតេអ៊ីន ដែលមានសារធាតុចិញ្ចឹមផងដែរ វាជំនួសអាហារសម្រន់ពេលយប់ជ្រៅដែលអាចបណ្តាលឱ្យអ្នកឡើងទម្ងន់ផងដែរ។
© shutterstock.com © Depositphotos.com
ទឹកដោះគោមានប្រូតេអ៊ីនហៅថា Casein និង Whey ។ ការសិក្សាជាច្រើនបានបង្ហាញថាការទទួលទានសារធាតុប្រូតេអ៊ីន casein និង whey នៅពេលល្ងាចអាចបង្កើនសំយោគប្រូតេអ៊ីនសាច់ដុំពេញមួយយប់។
តើអ្នកញ៉ាំទឹកដោះគោមុនពេលអ្នកចូលគេងដែរឬទេ? តើអ្នកចូលចិត្តទឹកដោះគោត្រជាក់ ឬក្តៅ?
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ Brightside