#ចំណេះដឹងអំពីដបទឹកជិះកង់
បេីអត្ថបទនេះចេញទៅធ្វេីអោយប៉ះពាល់ដល់បងៗអាជីវករលក់ដូរ អោយខ្ញុំសុំទោសជាមុនផង ហេីយខ្ញុំមកនេះមិនមែនមកលក់ដបទឹកទេ មកចែករំលែកចំណេះដឹងប៉ុណ្ណោះ..!!
បងប្អូនជិះកង់យេីងតែងតែយល់ច្រឡំថា ដបទឹកដូចតែគ្នាជ័រដូចតែគ្នា ម្លោះហេីយថោកកាលណាល្អកាលនោះ ស្អាតកាលណាល្អកាលនោះ តែបងប្អូនក្រឡេកមកមេីលដបទឹក Specialized Purist water bottle បន្តិចគឺថា ទុកហាលថ្ងៃចោលមួយឆ្នាំយកមកផឹកវិញក៏អត់ធំក្លិនប្លាស្ទិចដែរ។
ព្រោះតែដបនេះមិនមែនធ្វេីពីប្លាស្ទិចទេ គឺធ្វេីពីសារធាតុម្យ៉ាងឈ្មោះ “Purist” ដោយសារតែនេះជាបច្ចេកវិទ្យាទំនេីបរបស់ក្រុមហ៊ុនអញ្ចឹងគេលាក់ការអំពីវត្ថុធាតុដេីមបន្តិច ខ្ញុំ Research អត់ឃេីញសោះបេីបងប្អូនដឹងជួយប្រាប់ខ្ញុំវិញផង គ្រាន់តែគេបង្ហេីបថាធ្វេីពី Food (អាហារ) ចំណែកទឹកថ្នាំ Print ឡេីងជាមួយនឹងសារធាតុស្រដៀងគ្នាដែរ ដែលវាធ្វេីអោយដបទាំងមូល គឺ BPA free គ្មានក្លិនប្លាស្ទិកអីនោះទេ និង បច្ចេកវិទ្យាចុងក្រោយផុតលេខរបស់ Specialized និង ដំបូងបង្អស់លេីលោក គឺ Purist Insulation Chromatek. គឺធ្វេី 2ជាន់ រក្សារទឹកក្នុងដបអោយត្រជាក់ប្រៀបបាននឹង ធុងក្លាសេ។
មិនតែប៉ុណ្ណោះទោះទុកហាលថ្ងៃក៏មិនបាត់ភាពត្រជាក់ដែរ ចំណែកមាត់ដបមិនបាច់បិតបេីកទេ គឺ ច្របាច់កាលណាចេញទឹកច្រូចៗ កាលនោះ តែជាអកុសលដបរបស់ Specialized មិនមានលក់សោះឡេីយនៅ ទ្វីបអាសុី ព្រោះរោងចក្រនៅ Canada និងមិនមានគម្រោងមកដាក់នៅចិនទេ ខ្លាចបែកធ្លាយរូបមន្តវត្ថុធាតុដេីម ដែលធ្វេីអោយមានលុយក៏ពិបាកទិញ។ បេីមានបងប្អូននៅស្រុកគេអោយគាត់កម្មង់អោយទៅហេីយវាមិនថ្លៃទេ purist ធម្មតា ខ្ទង់ 10$ និង puristChromatek ខ្ទង់ 20$ “ជិះកង់ដេីម្បីសុខភាព តែ ប្រយ័ត្នខូចសុខភាពដោយសារដបទឹក” ព្រោះដបទឹកខ្លះប្រេីរាប់ខែ ខ្លះប្រេីដល់រាប់ឆ្នាំក៏មាន ។
តែបេីមិត្តៗ សួរវិញថាចុះបេីខ្ញុំប្រេីអាផ្លាស្ទិកយ៉ាងមិចដែរ ព្រោះអានោះពិបាករកទិញណាស់ សូមបងប្អូនក្រឡេកមេីលគូទដប រឺ ចំហៀងដប របស់បងប្អូន បេីគេមានដាក់សញ្ញាដូចក្នុងរូប “លេខ 5” គឺអាចប្រេីបានកន្លះឆ្នាំជាងអីដែរ តែបេីលេខ 4 ប្រេីបានខ្ទង់ខែ តែបេីរង្វង់នោះលេខ 1 រឺ 2 សូមបងប្អូនយកដៃចាប់កាន់កំប៉ុងនោះ រួចគប់សំដៅទៅធុងសម្រាម ជាការស្រេច។ ព្រោះលេខ នេះប្រេីបានតែម្ដងៗប៉ុណ្ណោះ មិនអាចប្រេីច្រេីនដងបានទេ។ សូមប្រេីដបផ្លាស្ទិកជាមួយនឹងការយកចិត្តទុកដាក់ដេីម្បីសុខភាពយេីងទាំងអស់គ្នា៕
រក្សាសិទ្ធប្រភពអត្ថបទ៖ Panha Rith Chea