ម៉ាស់ខូឡាជែនពីសម្បកក្រូចក្រហម ស័ក្តសមសម្រាប់មុខស្ងួត និងឡើងប្រេង ការពារការកើតមុន ហើយធ្វើមុខទន់រលោងក្មេងជាងវ័យ

អ្នកខ្លះប្រឹងស្វែងរកផលិតផលនានាដើម្បីថែរក្សាស្បែកមុខឱ្យស្រស់ស្អាត ដែលមានជាតិខូឡាជែនជំនួយស្បែកមុខឱ្យបានសុខភាពល្អ និងកែខៃបញ្ហាស្បែកមុខផ្សេងៗបានយ៉ាងមានមានប្រសិទ្ធភាព។

តែយ៉ាងណាផលិតផលធម្មជាតិក៏អាចជួយផ្តល់ខូឡាជែនដល់ស្បែកមុខបានផងដែរ ដោយមិនបាច់អស់លុយចំណាយទិញផលិតផលគីមីឡើយ ឯវិធីធ្វើក៏មានភាពងាយស្រួល ដោយការប្រើផ្លែក្រូចក្រហមដែលរកបាននៅទីផ្សារតែប៉ុណ្ណោះ។

K Beauty

តោះ​មករៀនពីវិធិធ្វើម៉ាស់ខូឡាជែនពីផ្លែក្រូចដូចខាងក្រោមនេះ​៖

#គ្រឿងផ្សំ

-ក្រូចក្រហម ឬក្រូចខ្វិចក្រហមចិន

7f3ca393c97d89f851f747e277b73117

-ម្សៅអូត (Oat អាចរកបាននៅផ្សារទំនើប)

Oats Oatmeal 1296x728 Header

-ទឹកដោះគោជូរយ៉ាអួរ(គួរយកទឹកដោះគោយ៉ាអួរសុទ្ធគ្មានជាតិខ្លាញ់ គ្មានជាតិស្ករ)

78562e1d Fb57 49b0 B076 65496aed2754

-ក្រឡ និងដុំសម្លីស្អាត

#វិធីធ្វើ

-បកសម្បកក្រូចក្រហមឱ្យល្អិតៗ ប្រមាណជា ២ ទៅ ៣ស្លាបព្រា លាយជាមួយនឹងម្សៅអូត (Oat) ប្រមាណជា ២ ទៅ ៣ស្លាបព្រាស្មើគគ្នា រួចលាយជាមួយនឹងទឹកដោះគោជូរយ៉ាអួរ ១ ឬ២ស្លាបព្រា

Screen Shot 2020 09 08 At 12.44.09 PM

Screen Shot 2020 09 08 At 12.44.24 PM

Screen Shot 2020 09 08 At 12.44.44 PM

-បន្ទាប់មកយកគ្រឿងផ្សំទាំងនេះ កិន ឬក្រឡុកឱ្យហ្មត់ល្អ

Screen Shot 2020 09 08 At 12.45.01 PM

Screen Shot 2020 09 08 At 12.45.15 PM

-យកដុំសម្លី ជ្រលក់ម៉ាស់នេះមកលាបឱ្យសព្វផ្ទៃមុខ រួចទុកចោល ១០នាទី ទៅ១៥នាទី

-រួចលាងមុខចេញនឹងទឹកស្អាត  ហើយអាចលាបប្រេងផ្តល់សំណើមបន្ថែមលើផ្ទៃមុខទៀតរឹតតែប្រសើរ។

Screen Shot 2020 09 08 At 12.45.24 PM

Screen Shot 2020 09 08 At 12.45.39 PM

ចំណាំ៖ អាចរក្សាម៉ាស់នេះទុកប្រើប្រាស់បានប្រមាណជា ១សប្តាហ៍ក្នុងទូទឹកកក។

#គុណប្រយោជន៍

-ជួយដល់ស្បែកមុខ ឱ្យមានពណ៌សម្បុរស្មើគ្នាល្អ

-សម្បូរទៅដោយជាតិខូឡាជែន ដែលជួយដល់ស្បែកមុខឱ្យស ទន់ ភ្លឺ រលោង និងម៉ដ្ឋខៃ

-ការពារស្បែកចាស់ជ្រីវជ្រួញ ឬភាពយារធ្លាក់នៃសាច់មុខ

-មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារស្បែកពីប្រតិកម្ម និងបញ្ហាស្បែកមុខផ្សេងៗ

Screen Shot 2020 09 08 At 12.47.01 PM

-ជួយកម្ចាត់កោសិកាចាស់ និងភាពកខ្វក់លើស្បែកមុខ ធ្វើឱ្យស្បែកមុខស្រស់ថ្លា និងមានសំណើម

-ជួយកម្ចាត់ស្បែកមុខដែលឡើងខ្លាញ់បានល្អ ធ្វើឱ្យស្បែកមុខស្រស់ថ្លាមានសំណើម ដែលស័ក្តសមបំផុតសម្រាប់ស្បែកមុខឡើងប្រេង និងស្បែកមុខស្ងួត

-កម្ចាត់ស្បែកមុខខ្មៅ ជាំ និងស្លាកស្នាមផ្សេងៗបានយ៉ាងល្អ

-ប្រើប្រាស់ម៉ាសនេះជាប្រចាំអាចការពារការឡើងមុនគ្រប់ប្រភេទ និងស្លាកស្នាមផ្សេងៗបានល្អ៕

រក្សាសិទ្ធ៖ ក្នុងស្រុក

Screen Shot 2020 09 08 At 12.41.16 PM

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: