ដូចដែលយើងបានដឹងហើយថា សែរាជវង្សខ្មែរគ្រប់ព្រះអង្គ ក្រៅពីមានសេចក្តីថ្លៃថ្នូរគួរជាទីគោរពសម្រាប់កូនខ្មែរហើយ ទ្រង់គ្រប់ព្រះអង្គសុទ្ធតែមានចំណេះវិជ្ជាខ្ពង់ខ្ពស់ស៏ក្តសមជាសែរាជវង្សដ៏ថ្លៃថ្នូរខ្ពង់ខ្ពស់ណាស់។
នៅក្នុងនោះសែរាជវង្សមួយអង្គ បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិទៀតហើយ នោះគឺ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ត្រូវបានឱ្យដឹងថា ទ្រង់បានបញ្ចប់បរិញ្ញាបត្រនយោបាយអន្តរជាតិហើយ ពិសេសថែមទាំងទទួលបានពានរង្វាន់សម្រាប់ជានិស្សិតឆ្នើមបំផុតនៅក្នុងសាកលវិទ្យាល័យរបស់ព្រះអង្គទៀតផង។ ពោកទ្រង់មិនត្រឹមតែមានព្រះភក្ត្រផូរផង់ តែព្រះអង្គជាម្ចាស់ក្សត្រី ដែលមានតំរិះវិជ្ជាខ្ពស់គួរឱ្យសរសើរខ្លាំង។
កាន់តែភ្ញាក់ផ្អើលក្រោយពីបានទទួលភាពល្បីល្បាញនៅសកលវិទ្យាល័យល្បីលំដាប់ពិភពលោក ពេលនេះ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា បានផ្តល់ព្រះកិត្តិយស ចូលរូមជាទូតសុឆន្ទៈនៃក្រុមហ៊ុនខនដូល្បីមួយកន្លែងក្រោយការអញ្ជើញឱ្យទ្រង់ចូលរួមដោយក្រុមហ៊ុននេះដោយផ្ទាល់តែម្តង។
នៅក្នុងគណនីហ្វេសប៊ុកជាផ្លូវការរបស់ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា បានឱ្យដឹងថា៖ « ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដោយត្រូវបានផ្តល់ឱកាស ឲ្យក្លាយជាទូតសុឆន្ទៈនៃក្រុមហ៊ុន Le Conde’ BBK1.ខ្ញុំមានមោទនភាពក្រៃលែងដោយបានចូលរួមក្នុងគម្រោងមូយដែលនឹងបង្កើតស្តង់ដារខ្ពស់សម្រាប់ការអភិវឌ្ឍនៃវិស័យអចលនទ្រព្យដែលកំពុងរីកចម្រើនទូទាំងព្រះរាជាណាចក្រកម្ពុជា។ I have immense pride to be apart of something special and revolutionary. Thank you so much Le Conde BKK1 for choosing me to be you BRAND AMBASSADOR. And thank you so much to all my lovely supporters. I hope I can make you proud💕💕 »។
នេះបានសបង្ហាញឱ្យដឹងថាទាំងក្រុមហ៊ុនជាតិ និងអន្តរជាតិពិតជាផ្តល់សេចក្តីគោរពកោតសរសើរចំពោះសមត្ថភាពពេញលក្ខណៈរបស់ព្រះញាតិវង្សខ្មែរប្រាកដមែន។
គួរបញ្ជាក់ផងដែរថា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ត្រូវជាព្រះបុត្រី សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ហើយបើគិតតាមសែព្រះបិតា ព្រះអង្គម្ចាស់ក្សត្រី ត្រូវជាព្រះរាជនត្តា ( ចៅស្រី ) នៃព្រះករុណា ព្រះបរមរតនកោដ្ឋ និងត្រូវជាព្រះភាគិនេយ្យា(ក្មួយស្រី) នៃព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕