តើអ្នកជាសុភាពនារីបែបណានៅក្នុងក្រសែភ្នែកមនុស្សជុំវិញខ្លួន? ជ្រើសរើសនារីម្នាក់ ហើយចូលអានការទស្សទាយ!

ចំនូលចិត្ត ក្តីស្រឡាញ់ទៅលើអ្វីមួយវាជាកញ្ចក់ឆ្លុះបញ្ចាំងពីខ្លួនយើង នេះបើតាមការលើកឡើងរបស់អ្នកចិត្តសាស្រ្ត។ យោងទៅតាមគេហំព័រ Brightside បានធ្វើការប្រមូលយកនូវរូបភាពសុភាពស្រ្តី ៤ រូបដើម្បីឱ្យអ្នកជ្រើសរើសម្នាក់ក្នុងចំណោមអ្នកទាំង ៤ នាក់នោះ ដើម្បីបង្ហាញថាតើអ្នកដទៃនឹងមើលអ្នកជាមនុស្សបែបណានៅក្នុងក្រសែភ្នែករបស់ពួកគេ។

Ac07445003b7146a56d8f68fc0

ស្រ្តីទី១

អាច​ពោល​បាន​យ៉ាង​រហ័ស​ថា ជា​សុភាព​ស្ត្រី​ម្នាក់​មាន​អារម្មណ៍​ស្រាល​ជាង​សំឡី​ប៉ះ​ខ្យល់​បន្តិច​នឹង ប៉ើង​ភ្លាម​មួយ​រំពេច ។ ក៏ប៉ុន្តែ​លក្ខណៈពិសេស​របស់​នាង គឺជា​មនុស្ស​សម្បូរ​ទៅដោយ​មន្ត​ស្នេហ៍​។ ក្រៅពីនោះ​ក៏​ជា​ស្ត្រី​មាន​ភាពម៉ឺងម៉ាត់ និង​ការជឿជាក់​លើ​ខ្លួនឯង​ខ្ពស់បំផុត​ទៀតផង ។

ទោះបីជា​មនុស្ស​មាន​ចរិត​ឆេវឆាវ​បន្តិច​មែន​តែ​ក៏មាន​អំណោយ​ពី​ធម្មជាតិ​ ខ្លះ​គួរឱ្យ​ទាក់ទាញ​ផងដែរ ។​ ​បើ​និយាយ​ពី​រឿង​ស្នេហា គឺ​សម្បូរ​ប្រុសៗ​តាម​សុំ​ស្នេហា​មិន​ដាច់ ហើយ​ធ្វើឱ្យ​ស្ត្រី​ខ្លះ​ក្របួច​មាត់​លួច ច្រណែន​ទៀតផង ។​

ស្ត្រីទី២

សូម​សរសើរ​ព្រោះ​នារី​ដែលមាន​ភាព​ទទួលខុស​ត្រូវ​ខ្ពស់​ប្រសិនបើ​នាង ហាមាត់​ទទួលយក​អ្វីមួយ ហើយ​នោះ​ស្ត្រី​ម្នាក់នេះ​រមែង​ធ្វើឱ្យ​ដល់ទី​បំផុត ។ ជា​មនុស្ស​មាន​គោលដៅ​ច្បាស់លាស់​នៅក្នុង​ឆាកជីវិត ហើយក៏​ជា​អ្នកតស៊ូ ក្រាញននៀល​ជាមួយ​ឆាកជីវិត​យ៉ាង​ស្វិតស្វាញ​ទៀតផង ។

តែ​គួរឱ្យ​សោកស្តាយ​ព្រោះ​ពេលខ្លះ​នាង​ឆាប់​ជឿ​ពាក្យសម្តី​អ្នកដទៃ​ពេក នេះ​ក៏​អាចជា​ចំណុច​មិនល្អ​មួយ​ដែរ ដែល​គួរ​ពិចារណា​ឱ្យបាន​ម៉ត់ចត់​បន្តិច ហើយ​បើ​ដាក់ចិត្ត​ជឿ​ទៅលើ​នរណាម្នាក់​ហើយ​នោះ រមែង​ជឿ​បាក់ចិត្ត​ដក​មិន​រួច​ឡើយ ។​

ស្រ្តីទី៣

ជា​សុភាព​ស្ត្រី​មាន​អារម្មណ៍​រីករាយ​ស្រស់ថ្លា​មិនចេះ​ស្គាល់ អ្វីដែល​ហៅថា កើតទុក្ខ ។ លក្ខណៈពិសេស​របស់​ស្ត្រី​រូបនេះ គឺ​ហ៊ានស៊ី​ហ៊ាន​សង​ដែល​ភាគច្រើន​គេ​ចាត់ទុកថា ជា​ស្ត្រី​មាន​អារម្មណ៍​ផ្លូវភេទ​ខ្ពស់ ។

ជា​មនុស្ស​មិនចេះ​នៅ​ស្ងៀម​មួយកន្លែង​និង​ចិត្តល្អ​ចេះ​ជួយសង្គ្រោះ​ អ្នកជិតខាង​ព្រោះ​ជា​មនុស្ស​មាន​ទឹកចិត្ត ។ ក៏ប៉ុន្តែ​ចំណុច​ដែល​មិនសូវ​ល្អ​នោះ គឺ​ភាគច្រើន​ធ្វើ​អ្វីៗ​ទៅតាម​ទំនើងចិត្ត​ដែល​ខ្លួន ឯង​នឹក​ចង់ ។ ចំពោះ​រឿង​ស្នេហា​វិញ បើ​ដាក់ចិត្ត​ស្រឡាញ់​នរណា​ហើយ​រមែង​ស្មោះ​អស់ពីដួងចិត្ត ។

ស្រ្តីទី៤

ជា​សុភាពស្ត្រី​មាន​សមត្ថភាព​ពូកែ​ខាង​តាំងចិត្ត​ម៉ឺងម៉ាត់​ល្អ មាន​ភាព​ព្យាយាម​និង​អត់ធន់​យ៉ាង​ប្រសើរ ។ ជា​មនុស្ស​ដែលមាន​បំណង​ផ្តោត​ធ្វើ​អ្វីមួយ​ហើយ តែងតែ​ព្យាយាម​ធ្វើ​វា​រហូតដល់​ចប់​ចុង​ចប់​ដើម ទោះបីជា​ត្រូវ​ពុះពារ​ឧបសគ្គ​ច្រើនយ៉ាង​ណាក៏ដោយ ។

មនុស្ស​នេះ​មិនចេះ​រាថយ​ទេ សូម្បី​តែមួយ​ជំហាន ។ ជា​មនុស្ស​មានចិត្ត​មេត្តា​សន្តោស​ប្រណី ចិត្តល្អ​ចេះ​ជួយសង្គ្រោះ​អ្នកដទៃ ទើប​ក្លាយទៅ ជា​មនុស្ស​សំណព្វចិត្ត​ក្នុងចំណោម​មិត្តភក្តិ ។ ក៏ប៉ុន្តែ​សូមចាំ​ទុក​ថា ​ចិត្តល្អរបស់​អ្នក​ប្រយ័ត្ន​នាំទុក្ខ​មកឱ្យ​ ខ្លួនឯង​វិញ​នៅ​ថ្ងៃក្រោយ ដូច្នេះបើទោះជាចិត្តល្អ ធ្វើអំពើល្អក៏គួរមើលមនុស្សសិនដែរ៕

ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ Brightside