តើអូនធាតុអ្វី? តោះ ទស្សន៍ទាយ ចរិតលក្ខណៈរបស់តារានិករនីមួយៗ តាមរយៈធាតុទាំង៤ នេះ

មនុស្សជាច្រើន មានជំនឿទៅលើ វាសនា អត្តចរិត និងជោគជតារាសីតាមរយៈ តារានិករ ដោយសារតែតារានិករ ហាក់ស្តែងទៅលើវិទ្យសាស្រ្តច្រើនជាងជំនឿអរូបី។

យ៉ាងណាមិញ នៅក្នុងជំនឿតារានិករ មនុស្សម្នាក់ៗសុទ្ធតែមានធាតុខុសៗគ្នា តាមតារានិករផ្សេងៗគ្នា ដោយធាតុរបស់តារានិករមានចំនួន ៤ គឺ ធាតុ ទឹក ដី ភ្លើង និងខ្យល់ សុទ្ធតែមានចរិតលក្ខណៈខុសៗគ្នា។

Unnamed

ដូច្នេះសូមតាមដានមើលទាំងអស់គ្នាថាតើ តារានិកររបស់អ្នកមានធាតុអ្វី និងមានលក្ខណៈចរិតបែបណា ៖

១. ធាតុទឹក

តារានិករដែលមានធាតុទឹកគឺ៖ Cancer, Scorpio និង Pisces។

តារានិករដែលមានធាតុទឹក គឺជាមនុស្សដែលមានមនោសញ្ចេតនា និងការរំជួលចិត្តខ្ពស់ ពេលខ្លះមនោសញ្ចេតនាហាក់លើសលស់ហួសព្រំដែនក៏មាន។

តែគេជាមនុស្សដែលចេះគិត ពិចារណានិងមាន វិចារណញាណខ្ពស់ ហើយរឿងឯកជនរបស់គេមានភាពអាថ៌កំបាំងច្រើនផងដែរ ពោលមិនសូវចូលចិត្តបើកចំហរឿងផ្ទាល់ខ្លួន ឬអាចនិយាយបានថាជាមនុស្សមិនសូវចូលចិត្តនិយាយរឿងផ្ទាល់ខ្លួន ជាពិសេសរឿងគ្រួសារប្រាប់គេឯងនោះឡើយ។

បន្ថែមពីនោះ គេជាមនុស្សដែលចូលចិត្តការសន្ទនា និងពិភាក្សាគ្នាជាលក្ខណៈសាច់ការ និងពោរពេញដោយគតិ តែរាល់ការសន្ទនាភាគច្រើនប្រកបដោយភាពស្និទ្ធស្នាលបំផុត ព្រោះតែភាពទាក់ទាញរបស់គេ ។

យ៉ាងណាចំពោះរឿងស្នេហា គេអាចនិយាយបានថាជាមនុស្សដែលស្មោះស្នេហ៍ ប្រសិនជាគេស្រលាញ់អ្នកណាហើយ គេនឹងធ្វើគ្រប់យ៉ាងដើម្បីមនុស្សជាទីស្រលាញ់របស់គេ។

28681443 Copie De Elementi 5

២. ធាតុភ្លើង

តារានិករដែលមានធាតុភ្លើងគឺ៖ Aries, Leo និង Sagittarius ។

អ្នកដែលមានធាតុភ្លើង ពួកគេជាមនុស្សដែលមានចរិតចិត្តឆាប់រំជើបរំជួល មានភាពស្វាហាប់ តែជាមនុស្សដែលមានចរិតនិស្ស័យឆាប់ប្រែប្រួលលឿន ដោយជួនកាលគេជាមនុស្សឆាប់យំ ឆាប់រីករាយ ឆាប់ខឹង តែក៏ឆាប់បាត់ ហើយងាយអភ័យទោសផងដែរ។

តែយ៉ាងណាក៏ដោយ ពួកគេជាមនុស្សដែលមានលក្ខណៈរឹងមាំ និងមានថាមពលពីក្នុងខ្លួន ដែលពួកគេ ជាមនុស្សដែលពូកែ លើកទឹកចិត្តអ្នកដទៃ ពិសេសគេជាមនុស្សដែលមានភាពវាងវៃខ្លាំង មានការច្នៃប្រតិដ្ឋខ្ពស់ ហើយជាមនុស្សដែលមានភាពប្រយ័ត្នប្រយែង និងចេះរកផ្លូវចេញសម្រាប់ខ្លួនឯងជានិច្ចពេលមានបញ្ហានានាពោលជាមនុស្សចេះត្រៀមទុកផ្លូវក្រោយសម្រាប់ខ្លួនឯង។

28681420 Copie De Elementi 2

៣. ធាតុដី

តារានិករដែលមានធាតុដីគឺ៖ Taurus, Virgo និង Capricorn.

អ្នកដែលមានធាតុនេះ គឺជាមនុស្សដែលអភិរក្សនិយម និងជាមនុស្សប្រាកដប្រជាខ្លាំងផងដែរ តែគេក៏ជាមនុស្សដែលចិត្តទន់ និងសម្បូរមនោសញ្ចេតនាខ្ពស់ទាំងរឿងក្នុងជីវិត ការងារ និងក្នុងរឿងស្នេហា។

គេជាមនុស្សដែលមានស្មោះត្រង់ ឧស្សាហ៍ព្យាយាម និងជាមនុស្សនឹងនបំផុត ពិសេសគេជាមនុស្សដែលចូលចិត្តជួយយកអាសារអ្នកដទៃ ទោះបីជាត្រូវលំបាកខ្លួនឯងក៏ដោយក៏ពួកគេប្រឹងប្រែងជួយគេឯងឱ្យអស់ពីសមត្ថភាពដែរ។

28681427 Copie De Elementi 3

៤. ធាតុខ្យល់

តារានិករដែលមានធាតុខ្យល់គឺ៖ Gemini, Libra និង Aquarius។

អ្នកដែលមានធាតុខ្យល់ គឺជាមនុស្សដែលពូកែខាងទំនាក់ទំនង ទាំងរឿងក្នុងសង្គម ស្នេហា និងជាមនុស្សដែលមានការប្រាស្រ័យទាក់ទងល្អជាមួយមនុស្សជុំវិញខ្លួន។

ពួកគេជាមនុស្សដែល រួសរាយ រាក់ទាក់ ឆ្លាតវាងវៃ ពូកែគិត និង វិភាគ។ ហេតុនេះហើយភាគច្រើន មនុស្សពួកគេចូលចិត្តនិយាយ និងជជែកតែពីរឿងមានប្រយោជន៍ដូចជា រឿងទាក់ទងនឹង ទស្សនវិជ្ជា សង្គម និងសៀវភៅល្អ ៗ ។ ពិសេសពួកគេជាមនុស្សដែលចូលចិត្តផ្តល់ដំបូន្មានដល់អ្នកដទៃ តែពេលខ្លះពួកគេក៏មិនសូវជាហ៊ាន ឬស្ទាក់ស្ទើរក្នុងការផ្តល់យោបល់ដែរ ដោយសារចរិតខ្លាចចិត្តអ្នកដទៃតែម្តង៕

28681436 Copie De Elementi 4

រក្សាសិទ្ធ៖ ក្នុងស្រុក