កាលពីវេលាម៉ោង៦ និង៤៥នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ មានករណីក្មេងប្រុសម្នាក់ជាកូនអ្នកលក់បន្លែផ្លែឈើនៅផ្សារនាគមាស បានរអិលជើងធ្លាក់ចូលក្នុងលូ ដែលនៅជាប់ការ៉ាសឡាន១៦៨ នៅផ្លូវលេខ២៣០ កែងផ្លូវ២៣៩ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
ហេតុការណ៍នេះដែរ បានធ្វើឱ្យផ្អើលឆោឡោទាំងព្រឹកព្រហាម ហើយក្មេងរងគ្រោះត្រូវបានក្រុមពលរដ្ឋអូសរទេះដែលនៅម្ដុំនោះ បានជួយកាយប្រហោងលូ ទាញចេញមកវិញ តែសភាពកូនប្រុសហាក់គួរឱ្យព្រួយបារម្ភជាខ្លាំង។
ភ្លាមៗនោះដែរ ដោយហេតុឃើញក្មេងតូចមានសភាពទឹកចូលពោះច្រើនពេក អាណាព្យាបាល ក៏ដូចជាពលរដ្ឋដែលនៅម្ដុំនោះបានធ្វើសង្គ្រោះបឋមភ្លាមៗ ដោយខំរលាក់ដើម្បីឱ្យទឹកចេញ និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យបានយ៉ាងឆាប់រហ័ស។ យ៉ាងណាមកទល់ពេលនេះ យើងពុំទាន់បានដឹងនៅឡើយទេថា ក្មេងតូចនោះ មានសភាពយ៉ាងណាហើយ៕
ប្រភព ៖ Oun Chhay