ភ្នំពេញ៖ កញ្ញា តាក់ម៉ា ជាអតីតតារាចម្រៀងប្រចាំផលិតកម្មអឹម និងជាម្ចាស់បទ “គេមានសិទ្ធិ” បានបាត់មុខពីវិស័យសិល្បៈអស់មួយរយៈពេលធំ។ ថ្មីៗនេះ តាក់ម៉ា បានលេចមុខចូលប្រកួតក្នុងកម្មវិធីល្បីមួយគឺ I AM A SINGER CAMBODIA រដូវកាលទី2 ដែលធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលខ្លាំងមែនទែន ក្រោយពីបានឃើញវត្តមានរបស់ តាក់ម៉ា សារជាថ្មី។
ហើយនៅក្នុងសប្តាហ៍ទី1 នេះផងដែរ តាក់ម៉ា បានជ្រើសរើសបទចម្រៀងដែលមានចំណងជើងថា “គេមានសិទ្ធិ” យកមកប្រកួតប្រជែងជាមួយនឹងបេក្ខជន បេក្ខនារីដែលជាតារាចំនួន ៦រូបផ្សេងទៀតក្នុងកម្មវិធីប្រលងមួយនេះ។ គួរបញ្ជាក់ផងដែរថា កម្មវិធីប្រលងចម្រៀងនេះមានផ្សាយបន្តផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ នៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស។
អ្វីដែលធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល និងលាន់មាត់សរសើរពី តាក់ម៉ា ថាទោះបីជាបាត់មុខពីវិស័យសិល្បៈយូរឆ្នាំក៏ដោយ ប៉ុន្តែសម្លេងនូវតែមានទឹកដមពិរោះ ថែមទាំងរក្សាសម្រស់ស្រស់ស្អាតនៅដដែល។
គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីប្រកួតប្រជែងនេះ តាក់ម៉ា មានលេខសម្គាល់ខ្លួនគឺលេខ 6។ ដូច្នេះ ពុកម៉ែ បងប្អូនទាំងអស់កុំភ្លេចបោះឆ្នោតគាំទ្រដើម្បីឲ្យ តាក់ម៉ា បានបន្តទៅសប្តាហ៍ក្រោយៗទៀត៕