រូបភាពខាងក្រោម គឺជាការប្រកួតប្រជែងពិតប្រាកដមួយ! ដែលមានបុរសបួននាក់កំពុងអង្គុយលើដើមឈើ។ អ្នកទីមួយ គឺអង្គុយនៅទីនោះដោយមិនធ្វេីអ្វីទាំងអស់ ហើយបីនាក់ទៀតកំពុងព្យាយាមកាត់ផ្នែកផ្សេងៗនៃដើមឈើ។
ចូរមើលកន្លែងរបស់ពួកគេនៅលើដើមឈើ ហេីយវិភាគទឹកមុខរបស់ពួកគេមើល ថាតេីអ្វីដែលពួកគេកំពុងធ្វើ។ ចូរចំណាំថាការធ្លាក់ពីលើដើមឈើនឹងបង្កឱ្យមានរបួស។
មានការបកស្រាយខុសគ្នាជាច្រើននៃរូបភាពនេះ ហើយយ៉ាងហោចណាស់មានការសន្និដ្ឋានពីរយ៉ាងផ្សេងគ្នាចំពោះហ្គេមនេះ ពួកគេម្នាក់ៗពឹងផ្អែកលើការសន្និដ្ឋានខុសៗគ្នា។ ដូច្នេះការសន្និដ្ឋានរបស់អ្នក អាចនឹងបង្ហាញអ្វីមួយអំពីអ្នក!
សូមក្រឡេកមើលរូបភាពនេះកាន់តែកៀកបន្តិច៖
គាត់កំពុងអង្គុយឆ្ងាយពីដេីមឈើដែលនេះ គឺមិនមែនជាការសម្រេចចិត្តដ៏ឈ្លាសវៃតាំងពីដំបូងមកម្លិះ។ គាត់មិនធ្វើអ្វីទេខណៈដែលបុរសពីរនាក់ទៀតកំពុងព្យាយាមកាត់មែកដែលគាត់កំពុងអង្គុយ។ បេីពិចារណាពីទឹកមុខរបស់គាត់ គាត់គឺស្ងប់ស្ងាត់ឬមិនដឹងពីគ្រោះថ្នាក់ដែលគាត់កំពុងប្រឈមមុខ។
ប្រសិនបើអ្នកជ្រើសរើសយកបុរសទី១ អ្នកគឺជាមនុស្សម្នាក់ដែលដឹងច្បាស់ថា គ្មានអ្វីដែលត្រូវដោះស្រាយដោយឯងៗនោះទេ ហើយរស់នៅក្នុងជីវិតដែលបណ្តោយតាមឡូសុីក និងភាពសមហេតុផល។
បុរសម្នាក់នេះនៅតែបន្តបំពេញការងាររបស់គាត់ ហើយព្រងើយកន្តើយនឹងការងារផ្សេងៗដែលកំពុងព្យាយាមបំផ្លាញគាត់។ គាត់ គឺជានិមិត្តរូបនៃមនុស្សទាំងនោះដែលបានត្រៀមខ្លួនដើម្បីប្រថុយដើម្បីទទួលបានជោគជ័យ។
ទោះជាយ៉ាងណា មនុស្សបែបនេះមិនគិតច្រើនពេកទេអំពីការសម្រេចចិត្តរបស់ពួកគេ មុននឹងសម្រេចចិត្ត ហើយអាចធ្វើឱ្យពួកគេខាតបង់ច្រើននាពេលអនាគត។
បុរសនេះប្រហែលជានឹងអាចសម្លាប់អ្នកដទៃទាំងអស់ដេីម្បីតែខ្លួនឯងរស់។ គាត់នឹងធ្វើឱ្យបុរសយ៉ាងហោចណាស់ម្នាក់រងរបួស ប៉ុន្តែព្រងើយកន្តើយនឹងអ្នកដែលនៅពីក្រោយគាត់។ បេីនៅក្នុងជីវិតពិត គាត់នឹងត្រូវជាប់គុក។
មនុស្សជាច្រើនជ្រើសរើសបុរសនេះ ពីព្រោះពួកគេជឿជាក់ថាគាត់នឹងបញ្ចប់ទៅដោយលិទ្ធផលអាក្រក់បំផុត ដែលនេះគឺជាយុត្តិធម៌។ បុរសម្នាក់នេះ គឺសាហាវបំផុតក្នុងចំណោមបុរសទាំងបួនអ្នកនេះ ខណៈដែលគាត់ព្យាយាមធ្វើបាបមនុស្សពីរនាក់។ បេីគិតតាមបរមតវិជ្ជា «ការធ្វេីអាក្រក់» នឹងបង្កឱ្យមានសំណាងអាក្រក់ ឬព្រឹត្តិការណ៍អកុសលពេញមួយជីវិតរបស់គាត់។
ប្រសិនបើអ្នកជ្រើសរើសចម្លើយនេះ អ្នកទំនងជាអ្នកគាំទ្រស្ថាប័នសីលធម៌ ស្ថាប័នស៊ីវិល និងប្រពៃណី។
បុរសម្នាក់នេះនឹងធ្វើបាបខ្លួនឯងតែម្នាក់ប៉ុណ្ណោះ ហើយយ៉ាងហោចណាស់គាត់ក៏មិនធ្វើឱ្យនរណាម្នាក់មានគ្រោះថ្នាក់ដែរ។ គាត់នឹងចាក់ចេញពីស្ថានភាពមួយដែលបន្សល់ទុកនូវផលវិបាកតិចតួចបំផុត។ ប៉ុន្ដែមិនមែនមានន័យថាគាត់មិនបានរកមធ្យោបាយនោះទេ។
មនុស្សជាច្រើនជឿថាបុរសនេះជានិមិត្តរូបនៃក្រុមបះបោរដែលនឹងធ្វើអ្វីដែលគាត់ត្រូវធ្វើ ដើម្បីបង្ហាញអំពីចំណុចមួយ។
តើអ្នកគិតយ៉ាងដូចម្តេច? តើគំនិតរបស់អ្នកបានផ្លាស់ប្តូរហើយឬនៅ?
ប្រភព៖ theepochtimes.com | vt.co | shareably.co
អត្ថបទដោយ៖ គន្លឹះ