អ្នកមុជទឹកម្នាក់ថតរូបភាព និងវីដេអូដោយកាមេរ៉ារបស់គាត់ ក្នុងពេលដ៏គួរឱ្យភ័យខ្លាចដែលគាត់បានប្រឈមមុខជាមួយនឹងស្តេចពស់ Anaconda យក្ស។
មិត្តភ័ក្តិ Juca Ygarape និងអ្នកមុជទឹកដែលត្រូវបានគេស្គាល់ឈ្មោះថា Bartolommeo Bove កំពុងមុជទឹកនៅទន្លេ Formoso ក្នុងប្រទេសប្រេស៊ីលនៅពេលដែលពួកគេបានថតវីដេអូរបស់ពស់យក្ស Anaconda។
វាត្រូវបានគេចាត់ទុកថាជាសត្វពស់ធំជាងគេបំផុតនៅលើពិភពលោក ព្រឹត្តិការណ៍នេះបានកើតឡើងនៅក្នុងខែកក្កដាហើយនៅក្នុងឃ្លីបដែលត្រូវមើលឃើញថា Anaconda មានប្រវែង ៧ ម៉ែត្រប្រហែល ២៣ ហ្វីតកំពុងដេកនៅក្នុងទឹកទន្លេ។
ខ្សែវីដេអូនេះបានចាប់យកពស់យក្សដែលកំពុងប្រឈមមុខនឹងកាមេរ៉ាខាងមុខ និងលៀនអណ្តាតរបស់វាមុនពេលសម្រេចចិត្តទៅឆ្ងាយពី Bove ដែលកំពុងកាន់កាមេរ៉ា។ ហើយជំនួសឱ្យការហែលទឹកចេញ ដូចការរំពឹងទុក Bove បានហែលតាមពស់ដោយប្តេជ្ញាថានឹងទទួលបាននូវទិដ្ឋភាពប្រសើរជាងមុននៃសត្វល្មូនយក្សនេះ។
សរុបសេចក្តីមកការប្តេជ្ញាចិត្តរបស់គាត់បានទទួលជោគជ័យ ហើយគាត់ពិតជាអាចថតយករូបភាពមិនគួរឱ្យជឿមួយចំនួននៃពស់យក្ស Anaconda នេះ។ គាត់ពិតជាក្លាហានណាស់!
អត្ថបទដោយ៖ ក្នុងស្រុក