ផ្សារចតុចក្រ ស្ថិតនៅឯទីក្រុង បានកក ប្រទេសថៃ ហើយផ្សារនេះគឺជាផ្សារដ៏ធំមួយក្នុងទីក្រុងបាងកក ក៏ដូចជាប្រទេសថៃមួយទាំងមូល ដែលមានស្តង់លក់រហូតដល់ជាង ១៥០០០ ស្ដង់ ដែលមានលក់ជា ម្ហូបអាហារ សម្លៀកបំពាក់ និង វត្ថុអនុស្សាវរីយ៍ ជាច្រើនដាក់តម្រៀបគ្នា ។
នៅក្នុងមួយថ្ងៃផ្សារនេះ តាមអ្នកជំនាញវាយតម្លៃ គឺមានភ្ញៀវទេសចរ ជាតិ ក៏ដូចជា អន្តរជាតិ ចូលទៅ ទស្សនាប្រហែលជា ២០០,០០០ នាក់ ដែលជាចំនួនច្រើនខ្លាំងមែនទែន ។
ហើយតំបន់ដ៏ពិសេសនេះគឺអ្នកណាឱ្យតែទៅលេងប្រទេសថៃគឺច្បាស់ជាស្គាល់ដោយសារតែ អាហារតាមតូបនាតំបន់នោះ ដាក់តម្រៀបគ្នា សុទ្ធតែប្លែកៗ និង ឆ្ងាញ់ៗ ថែមទៀតផង ។
គួរបញ្ជាក់ផងដែរថា ផ្សារ ចតុចក្រ គឺបើក ៥ ថ្ងៃក្នុងមួយសប្ដាហ៍ ដោយបើកពីថ្ងៃ ពុធ រហូតដល់ថ្ងៃ អាទិត្យផងដែរ ៕