គ្រោះមិនចេះចប់! ពេលនេះចិនរងគ្រោះព្រោះទឹកជំនន់ បណ្ដាលឱ្យប្រជាជនជាង ៣២០,០០០ នាក់រងផលប៉ះពាល់យ៉ាងខ្លាំង នៅខេត្តក្វាងស៊ីប្រទេសចិន

ប្រទេសចិន ៖ អាជ្ញាធរក្នុងតំបន់ក្វាងស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា មានប្រជាជនជាង ៣២០.០០០ នាក់បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅតំបន់ស្វយ័តក្វាងស៊ីស៊ីង ភាគខាងត្បូងរបស់ប្រទេសចិនចាប់តាំងពីថ្ងៃទី ៤ ខែមិថុនាមកម្ល៉េះ។

គិតត្រឹមម៉ោង ៥ ល្ងាច នាយកដ្ឋានឆ្លើយតបគ្រាអាសន្នប្រចាំតំបន់នេះបានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ដីដាំដុះជាង ១៤.០០០ ហិកតានៅក្នុងតំបន់ ត្រូវបានខូចខាតទាំងស្រុង ហើយក៏មានមនុស្សម្នាក់បានស្លាប់ដោយសាររន្ទះបាញ់ផងដែរ។

55ebd93d 0444 4c62 B00a 3ad81382187c

ការិយាល័យឧតុនិយមក្នុងតំបន់បានបង្កើនការឆ្លើយតបជាបន្ទាន់ចំពោះគ្រោះមហន្តរាយអាកាសធាតុដល់កម្រិតទី ២ ពីកម្រិតទី ៣ នៅព្រឹកថ្ងៃអាទិត្យ។ គួរបញ្ជាក់ផងដែរថា ស្ថានីយ៍ត្រួតពិនិត្យកម្រិតទឹកចំនួន ៣៦ នៅខេត្តក្វាងស៊ីបានរាយការណ៍ពីកម្រិតប្រកាសអាសន្នទឹកដោយសារមានភ្លៀងធ្លាក់យ៉ាងខ្លាំងឥតឈប់រឈរ។

ជំនន់ទឹកភ្លៀងនេះក៏បណ្តាលឱ្យមានការរអិលបាក់ដី ដែលនាំឱ្យមានការដួលរលំផ្ទះ និងផ្លូវថ្នល់ដែលត្រូវបានបំផ្លាញក្នុងតំបន់ធានធានលីនក្រុងប៊ូសថែមទៀតផង។ ចំណែកឯតំបន់ទេសចរណ៍មួយចំនួនដូចជាទីក្រុងហ៊ូចូវត្រូវបានបិទជាបណ្តោះអាសន្ន៕

68e90ae2 1e79 4bf3 8e1d A0548ca4af8d

83d0759f A592 4878 9fd6 49863f11d0c9

409c351f 1c92 4c28 Bd5c 58ec5a257b57

07125182 4c7b 4080 8da5 8bd9f9cd3f20

A2539a10 C986 4ba5 Ac92 8533a8e7df72

Ba438c71 8991 43f1 973a E1b9834132ec

Ba803417c4dc8ad0fd22e1a637e5eba8f5ac07d6

Df436f529913cdc736dcc98b5f3e12e267d5cb3f

E56ed034 41f1 4e70 84ae 12ae7ee64d45

ប្រភព ៖ globaltimes