ជូនចំពោះអ្នកពូកែខឹង និងអន់ចិត្ត ពេលបានអានប៉ុន្មានចំណុចនេះហើយ អ្នកនឹងភ្លឺភ្នែក

រឿងខឹង និងអន់ចិត្ត អ្នកណាៗក៏មានតែ គ្រាន់តែតិច និងច្រើនតែប៉ុណ្ណោះ តែមនុស្សខ្លះ កម្រិតនៃការខឹង និងអន់ចិត្តនេះច្រើនលើសលប់ពេកហើយ ហើយបញ្ហានេះវាកើតឡើងព្រោះតែអ្នកជាមនុស្សមានចិត្តចង្អៀតចង្អល់ គំនិតមិនទូលំទូលាយ ទើបងាយនឹងកើតជំងឺអស់ទាំងហ្នឹង។ ម្យ៉ាងវិញទៀត អ្នកដែលមានជំងឺឆាប់ខឹង និងអន់ចិត្ត រមែងជួបប្រទះ នូវបញ្ហាមួយចំនួនដូចខាងក្រោមនេះ ៖

១. ខាតពេលវេលា ៖ រវល់តែខឹង និងអន់ចិត្តជាមួយអ្នកនេះ ជាមួយអ្នកនោះ ខឹងគេរឿងនេះ រឿងនោះ អន់ចិត្តសូម្បីតែរឿងបន្តិចបន្តួច វានឹងធ្វើឱ្យអ្នកខាតពេលវេលា បាត់បង់ឱកាសជាច្រើន ដែលអ្នកអាចនឹងធ្វើនូវរឿងល្អៗបង្កើតបានជាផលប្រយោជន៍ តែអ្នករវល់តែនឹកខឹង អន់ចិត្ត នោះអ្នកនឹងលែងបានធ្វើអ្វីអស់ហើយ។

7d777e3e8a96ac1b2a405c2eb21acba8

២. បាត់បង់សេចក្ដីសុខ ៖ ដូចពាក្យគេថា ខឹង មួយនាទី អ្នកនឹងបាត់បង់ក្ដីសុខ ៦០វិនាទី សេចក្ដីសុខផ្លូវចិត្ត គឺអាស្រ័យលើអ្នកចេះអត់ធ្មត់ សង្កត់ចិត្តបានកម្រិតណា តែបើអ្នកគិតតែពីខឹង និងអន់ចិត្ត នោះជីវិតអ្នកក៏នឹងមានតែរឿងខ្វល់ខ្វាយ ក្ដៅក្រហាយតែប៉ុណ្ណោះ។

07059511060109299387fc037601753b

៣. បែកបាក់ទំនាក់ទំនង ៖ មនុស្សខឹង ប្រាកដជាស្រែកមួយប្រាវ កំហឹងមួយឆាវ អាចឱ្យមានវិប្បដិសារីមួយជីវិត ចំណែកអ្នកដែលពូកែអន់ចិត្ត គឺតែងតែសម្ងំគិតច្រើនតែម្នាក់ឯង បញ្ហានេះ គឺធ្វើឱ្យមនុស្សមើលមុខគ្នាលែងចំ ព្រោះតែលាក់អារម្មណ៍អន់ចិត្ត មិននិយាយ មិនប្រាប់ថាមានរឿងអ្វី ម្នាក់មិននិយាយ ម្នាក់មិនសួរនាំ ជាហេតុធ្វើឱ្យទំនាក់ទំនងត្រូវប្រេះឆា។

C167e120f1b725a9507744757eaf0868

៤. បែកឆ្វេង គិតផ្ដេសផ្ដាស ៖ មនុស្សដែលមានអារម្មណ៍ឆាប់ខឹង ឬតែងតែអន់ចិត្ត រមែងគិតឃើញតែរឿងមិនល្អ ព្រោះចូលចិត្តគិតផ្ដេសផ្ដាសច្រើនពេក គិតដល់បែកឆ្វេង គិតចេញតែរឿងអាក្រក់ៗ គិតទៅរកផ្លូវអវិជ្ជមាន ការខឹង និងអន់ចិត្តមិនមានអ្វីល្អប្រសើរឡើយ។

D8df2b295ce6e448a6d67602660e4a6a

៥. បាត់បង់ទំនុកចិត្ត ៖ លែងទុកចិត្ត លែងជឿជាក់ អាចក្លាយទៅជាជំងឺឆាប់ភ័យខ្លាចថែមទៀតផង លែងចង់នៅក្បែរអ្នកណា ចង់តែនៅម្នាក់ឯង បើនៅតែបែបហ្នឹងយូរៗទៅ វាក៏អាចបណ្ដាលឱ្យមនុស្សកើតវិបត្តិផ្លូវចិត្ត កើតជំងឺផ្លូវចិត្តថែមទៀតផងក៏ថាបានដែរ។

D57ac9517b49495079dbd525040a953f

៦. ក្រិនខួរក្បាល ៖ ដូចគេថា ខួរក្បាលស្ពឹក ក្រិន នឹកមិនឃើញរឿងចង់អភិវឌ្ឍន៍នោះឡើយ ខួរក្បាលក៏ក្រិន ចិត្តគំនិតក៏រួមតូច លែងមានការវិវឌ្ឍន៍ទៅរកភាពល្អប្រសើរ៕

C0eb7b1b06759800b16fbb55060641b7

អត្ថបទ ៖ ភី អេ | ក្នុងស្រុករក្សាសិទ្ធ