និយាយពីថា ៥ ហេតុផលរបស់អ្នក SINGLE អាជីពខាងក្រោមនេះធានាថាបានអានហើយគឺមានអ្នកខ្លះលួចសើចលួចចូលតួអីជាដើមចឹងទៅ។ តោះកុំខាតពេល....
ខ្លួនមិនមែនជាប្រុសស្អាត ឬ ស្រីស្អាត ហេតុនេះហើយអ្នកនៅលីវមិនរើសអើងទេ ប៉ុន្តែទោះមានអ្នកចូលមកក្នុងជីវិតគេមានលក្ខខណ្ឌសមប្រកបយ៉ាងណាក៏គេតែងមានលេសនេះលេសនោះសម្រាប់បដិសេធម្នាក់នោះដែរ។ និយាយទៅចរិតប្រុសស្អាត ឬ ស្រីស្អាតចឹងហ្មង!។
២. ស្នេហាស្នេហ៏ហើតគ្មានអ្វីអស្ចារ្យ
មិនដឹងថាស្នេហាមានតម្លៃច្រើនពេករហូតអ្នក Single ត្រូវរើសដោយផ្ចិតផ្ចង់ ឬ វាគ្មានអ្វីអស្ចារ្យសម្រាប់យកភ្នែកមើលនោះទេ គ្រាន់តែដឹងថា ពួកគេស្ថិតក្នុងដំណាក់កាលមួយដែលជ្រេញដោយទាំងអ្នកមានស្នេហា ហើយពាក្យថា ស្នេហា គ្មានអ្វីអស្ចារ្យ ជាពាក្យដែលគេតែងតែនិយាយលួងខ្លួនឯង។
៣. ម្នាក់ឯងមិនស្លាប់ទេ (Single អាជីព)
អ្នក Single តែងតែទៅណាមកណាម្នាក់ៗឯង ហើយតែងតែយល់ថាគេមានសេរីភាពគឺសំខាន់ រីឯការដែលត្រូវធ្វើរឿងអ្វីមួយដោយខ្លួនឯង ក៏យល់ថា កាន់តែមានមោទនភាពទៅទៀត។ ម្នាក់ឯងមិនស្លាប់ទេ។
៤. ទ្រឹស្ដីស្នេហាពេញខ្លួន
ទាំងអ្នកធ្លាប់មានស្នេហា និង មិនធ្លាប់មានស្នេហាទាល់តែសោះ តែបើនិយាយពីទ្រឹស្ដីស្នេហាវិញខ្លាំងជាងអ្នកមានស្នេហាទៅទៀត ហើយជារើយៗ យើងតែងតែឃើញមនុស្សមានស្នេហាពេលខូចចិត្ត តែងរត់រកមនុស្សគ្មានស្នេហាដើម្បីពិភាក្សាជួយដោះស្រាយទៅវិញ គិតទៅហួសចិត្ត។
៥. ស្រមៃអីប្លែកៗតែម្នាក់ឯង
និយាយទៅស្រមៃអ្វីៗដែលមិនអាចទៅរួច ហើយតែងតែញញឹមដាក់ស្លឹកឈើឬកញ្ចក់ដោយឥតខ្វល់ពីមនុស្សនៅជុំវិញខ្លួនគេ។ ជួនកាលស្រមៃថាគេជា បុរសសង្ហា ឬ ស្រីស្អាតអីជាដើមតែម្នាក់ឯងចឹងទៅ៕
សុំអភ័យទោសទុកជាមានផង បើនិយាយលើសលួសទាំងប៉ុន្មាន។
តើអ្នកទាំងអស់គ្នាមានយល់បល់អ្វីចែករំលេកជាមួយយើងខ្ញុំទេ?
អារម្មណ៍ពិតរបស់ក្នុងភូមិ
Credit Pictures: pixabay.com