រឿង ១១យ៉ាង ដែលអ្នកគួរបោះបង់ចោល ប្រសិនបើអ្នកចង់ជោគជ័យ

មានមនុស្សម្នាក់បានប្រាប់ទៅកាន់ លោក Zdravko Cvijetic ពីនិយមន័យនៃពាក្យថា « នរក(Hell) » ៖ « នៅថ្ងៃចុងក្រោយរបស់អ្នកនៅលើផែនដីនេះ មនុស្សដែលយេីងក្លាយជា នឹងជួប មនុស្សម្នាក់ដែរអ្នកអាចនឹងក្លាយជា។ » ~ សំដី អនាមិក

ពេលខ្លះ ដើម្បីទទួលបានជោគជ័យ យើងមិនចាំបាច់បន្ថែមអ្វីទៀតទេ ប៉ុន្តែយើងត្រូវបោះបង់រឿងមិនល្អមួយចំនួនចោល។ មានរឿងជាក់លាក់មួយចំនួនជារឿងទូទៅទៅហេីយ ដែលនឹងធ្វើឱ្យអ្នកទទួលបានជោគជ័យ ប្រសិនបើអ្នកបោះបង់ចំនុចទាំងនេះចោល ទោះបីជាយើងម្នាក់ៗអាចមាននិយមន័យ នៃភាពជោគជ័យខុសគ្នាក៏ដោយ។ អ្នកអាចបោះបង់ចោល ចំនុចមួយចំនួននៅថ្ងៃនេះ ខណៈពេលដែលអាចចំណាយពេលច្រេីនបន្តិច ដើម្បីបោះបង់ចោលចំនុចផ្សេងទៀត។

១. បោះបង់ចោល របៀបរស់នៅដែលមិនមានសុខភាពល្អ

« ចូរថែរក្សារាងកាយរបស់អ្នក។ ព្រោះវាជាកន្លែងតែមួយគត់ដែលអ្នកត្រូវរស់នៅ។ » ~ សំដី Jim Rohn

ប្រសិនបើអ្នកចង់សម្រេចអ្វីមួយក្នុងជីវិត អ្វីៗ គឺត្រូវចាប់ផ្តើមនៅទីនេះ។ ដំបូងអ្នកត្រូវតែថែរក្សាសុខភាពរបស់អ្នក ហើយមានរឿងពីរដែលអ្នកត្រូវចងចាំ៖

១. របបអាហារដែលមានសុខភាពល្អ

២. សកម្មភាពរាងកាយ

ចូរធ្វេីវាបន្តិចម្តងៗ នោះអ្នកនឹងអរគុណខ្លួនឯងនៅថ្ងៃណាមួយ ជាមិនខាន។

២. បោះបង់ចោល ផ្នត់គំនិតរយៈពេលខ្លី

« អ្នកមានជីវិតរស់នៅតែម្តងទេ ប៉ុន្ដែប្រសិនបើអ្នកធ្វើវាត្រឹមត្រូវ នោះម្តងគឺគ្រប់គ្រាន់ហើយ។ » ~ សំដី Mae West

មនុស្សជោគជ័យកំណត់គោលដៅរយៈពេលវែង ហើយពួកគេដឹងថាគោលបំណងទាំងនេះ គ្រាន់តែជាលទ្ធផលនៃទម្លាប់រយៈពេលខ្លី ដែលពួកគេត្រូវធ្វើរាល់ថ្ងៃ។ ទម្លាប់ល្អៗទាំងនេះ គួរតែមិនមែនជាអ្វីដែលអ្នកត្រូវធ្វើទេ ពួកគេគួរតែជាអ្វីដែលបញ្ចូលទៅក្នុងខ្លួនអ្នក។

៣. បោះបង់ចោល លេីការធ្វេីរឿងតូច

ប្រសិនបើអ្នក មិនធ្លាប់ ព្យាយាម និង ចាប់យកឱកាសដ៏អស្ចារ្យ ឬ អនុញ្ញាតឱ្យក្តីសុបិន្តរបស់អ្នកក្លាយទៅជាការពិត នោះអ្នកនឹងមិនអាចបញ្ចេញនូវ សក្តានុពលពិតរបស់អ្នកបានទេ។ ហើយពិភពលោក នឹងមិនទទួលបានប្រយោជន៍អំពីអ្វី ដែលអ្នកអាចសម្រេចបាននោះទេ។ ដូច្នេះ សំលេងគំនិតរបស់អ្នក ចូរកុំភ័យខ្លាចបរាជ័យ ហើយជាពិតណាស់ កុំខ្លាចក្នុងការទទួលបានជោគជ័យ។

៤. បោះបង់ចោល ការដោះសាររបស់អ្នក

មនុស្សជោគជ័យដឹងថាពួកគេទទួលខុសត្រូវចំពោះជីវិតរបស់ពួកគេ មិនថាចំណុចចាប់ផ្តើមដោយ ចំណុចខ្សោយ និង ការបរាជ័យពីមុនរបស់ពួកគេនោះទេ។ ការដឹងថា អ្នកមានទំនួលខុសត្រូវ ចំពោះអ្វីដែលនឹងកើតឡើងក្នុងជីវិតរបស់អ្នក គឺមានទាំង ការភ័យខ្លាច និង ការរំភើបរីករាយ។ ហើយនៅពេលដែលអ្នកធ្វើ វានឹងក្លាយជាមធ្យោបាយតែមួយគត់ ដែលអ្នកអាចទទួលបានជោគជ័យ ពីព្រោះ ការដោះសារ បានកំណត់ និង រារាំងយើងមិនឱ្យរីកលូតលាស់ ខ្លួនយេីង និង វិជ្ជាជីវៈរបស់យេីង។

ជាម្ចាស់ជីវិតរបស់អ្នក គ្មាននរណាម្នាក់ផ្សេងទេ។

៥. បោះបង់ចោល ផ្នត់គំនិតថេរ

« អនាគត គឺជាកម្មសិទ្ធរបស់អ្នក ដែលរៀនជំនាញបន្ថែម និង ផ្សំបញ្ចូលគ្នា តាមរបៀបច្នៃប្រឌិត។ » ~ សំដី Robert Greene, Mastery

មនុស្សដែលមានផ្នត់គំនិតថេរគិតថា គំនិត ឬ ទេពកោសល្យរបស់ពួកគេ គឺគ្រាន់តែជាលក្ខណៈពិសេសថេរប៉ុណ្ណោះ ហើយគិតថាទេពកោសល្យតែមួយគត់ នឹងនាំទៅរកភាពជោគជ័យ ដោយគ្មានការខិតខំ។ ពួកគេគិតខុសហើយ។ មនុស្សជោគជ័យដឹងពីរឿងនេះ។ ពួកគេវិនិយោគពេលវេលាដ៏ច្រេីនជារៀងរាល់ថ្ងៃ ដើម្បីអភិវឌ្ឍផ្នត់គំនិត កំណើនការទទួលចំណេះដឹងថ្មីៗ រៀនជំនាញថ្មីៗ និង ការផ្លាស់ប្តូរទស្សនៈរបស់ពួកគេ ដើម្បីធ្វេីឱ្យវាអាចមានប្រយោជន៍ដល់ជីវិតរបស់ពួកគេ។

សូមចាំថា អ្នកជានរណាថ្ងៃនេះ ហេីយអ្នកនឹងមិនមែនជាមនុស្សដដែលទេនៅថ្ងៃស្អែក។

៦. បោះបង់ចោល ការជឿលេី វេទមន្ត

« ជារៀងរាល់ថ្ងៃ តាមគ្រប់វិធី ខ្ញុំនឹងបានកាន់តែប្រសើរឡើងៗ។ » ~ សំដី  Émile Coué

ការទទួលបានជោគជ័យក្នុងពេលមួយយប់ គឺជារឿងព្រេងទេ។ មនុស្សជោគជ័យដឹងថា ការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់រៀងរាល់ថ្ងៃ នឹងត្រូវបានផ្សំឡេីងទៅតាម ពេលវេលា និង ការផ្តល់ឱ្យពួកគេនូវលទ្ធផលដែលអ្នកចង់បាន។ នោះហើយជាមូលហេតុ ដែលអ្នកគួរមានគម្រោងសម្រាប់ពេលអនាគត ប៉ុន្តែផ្តោតលើការធ្វេីវាជារៀងរាល់ថ្ងៃ ហើយកែលម្អ ១% ជារៀងរាល់ថ្ងៃ។

៧. បោះបង់ចោល ភាពឥតខ្ចោះរបស់អ្នក

« ការផ្ញេីរផលិតផល វាយ ភាពឥតខ្ចោះ។ » ~ សំដី Khan Academy’s Development Mantra

គ្មានអ្វីដែលល្អឥតខ្ចោះទេ មិនថាយើងព្យាយាមច្រើនប៉ុន្មាននោះទេ។ ការភ័យខ្លាចនៃភាពបរាជ័យ (ឬការភ័យខ្លាចចំពោះភាពជោគជ័យ) ជារឿយៗ រារាំងយើងពីការចាប់ផ្តេីមធ្វេីអ្វីមួយ។ ប៉ុន្តែឱកាសជាច្រើននឹងត្រូវបាត់បង់ ប្រសិនបើយើងរង់ចាំអ្វីដែលល្អឥតខ្ចោះ។

៨. បោះបង់ចោល ការធ្វេីកិច្ចការច្រើនក្នុងពេលតែមួយ

« អ្នកនឹងមិនអាចទៅដល់គោលដៅរបស់អ្នកទេ ប្រសិនបើអ្នកឈប់ហើយគុំដុំថ្មទៅគ្រប់សត្វឆ្កែទាំងអស់ ដែលព្រុសអ្នក។ » ~ សំដី Winston S. Churchill

មនុស្សដែលទទួលបានជោគជ័យដឹងពីរឿងនេះយ៉ាងច្បាស់។ នោះហើយជាមូលហេតុ ដែលពួកគេជ្រើសរើសយករឿងមួយ ហើយបន្ទាប់មក ផ្តោតលេីវារហូតទាល់តែជោគជ័យ។ នេះគឺសំរាប់អ្វីៗទាំងអស់ មិនថាតែក្នុង អាជីវកម្ម ការសន្ទនា ឬ ការហាត់ប្រាណ នោះទេ។

៩. បោះបង់ចោល ការចង់គ្រប់គ្រងអ្វីៗគ្រប់យ៉ាង

« រឿងមួយចំនួន គឺជារបស់យេីង ហើយរឿងមួយចំនួនទៀត គឺមិនមែនជារបស់យេីងទេ។ » ~ សំដី Epictetus, Stoic philosopher

ភាពខុសគ្នាចំពោះរឿងទាំងពីរនេះ គឺមានសារៈសំខាន់ខ្លាំងណាស់។ ចូរផ្ដាច់ចេញពីអ្វីដែលអ្នកមិនអាចគ្រប់គ្រងបាន ហើយផ្តោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន ហើយត្រូវដឹងថាពេលខ្លះ រឿងតែមួយគត់ដែលអ្នកអាចគ្រប់គ្រងបាន គឺអាកប្បកិរិយារបស់អ្នកចំពោះអ្វីមួយ។

១០. បោះបង់ចោល ការនិយាយថា បាទឬចា៎ ចំពោះរឿងអ្វីមួយដែលមិនជួយសំរេចគោលដៅរបស់អ្នក

« មនុស្សដែលនឹងសម្រេចបានតិចតួច ត្រូវតែលះបង់តិចតួច។ មនុស្សដែលនឹងសម្រេចបានច្រេីន ត្រូវតែលះបង់ច្រេីន។ មនុស្សដែលនឹងសម្រេចបានខ្ពស់ ត្រូវតែលះបង់ខ្ពស់។ » ~ James Allen

មនុស្សជោគជ័យដឹងថា ដើម្បីសម្រេចគោលដៅរបស់ពួកគេ ពួកគេនឹងត្រូវនិយាយថា ទេ ចំពោះកិច្ចការខ្លះៗពី មិត្តភក្តិ ក្រុមគ្រួសារ និង មិត្តរួមការងាររបស់ពួកគេ។ ក្នុងរយៈពេលខ្លី អ្នកអាចនឹងមានការលះបង់បន្តិចបន្តួច ប៉ុន្ដែនៅពេលគោលដៅរបស់អ្នកទទួលបានផ្លែផ្កា វានឹងមានតម្លៃបំផុត។

១១. បោះបង់ចោល មនុស្សបុគ្គលិកលក្ខណៈអាក្រក់

« អ្នកនឹងក្លាយជាមនុស្សកំរិតមធ្យម នៃមនុស្សប្រាំនាក់ ដែលអ្នកចំណាយពេលច្រេីនបំផុតជាមួយ។ » ~ សំដី Jim Ronh

មនុស្សដែលយើងចំណាយពេលច្រើនបំផុតជាមួយ នឹងការបន្ថែមនូវអ្វីដែលយើងក្លាយជា។ មានមនុស្ស ដែលមិនសូវមានជោគជ័យក្នុងជីវិតផ្ទាល់ខ្លួន និង វិជ្ជាជីវៈរបស់ពួកគេ ហើយមានមនុស្សដែលមានភាពជោគជ័យច្រេីនជាងយើង។ ប្រសិនបើអ្នកចំណាយពេលវេលាជាមួយ មនុស្សដែលអន់ជាងអ្នក នោះអ្នកនឹងធ្លាក់ចុះ ហើយភាពជោគជ័យរបស់អ្នក នឹងធ្លាក់ចុះផងដែរ។ ប៉ុន្តែប្រសិនបើអ្នកចំណាយពេលជាមួយមនុស្ស ដែលទទួលបានជោគជ័យជាងអ្នក មិនថាវាពិបាកយ៉ាងណានោះទេ អ្នកនឹងទទួលបានជោគជ័យបន្ថែមទៀត។

សូមក្រឡេកមើលមនុស្សជុំវិញអ្នក ហើយមើលថាតើអ្នកត្រូវការធ្វើការផ្លាស់ប្តូរអ្វីខ្លះ។

 

ប្រភព៖ medium