តើមនុស្សស្រីបែបណា ដែលស្អាតជាងគេ? មនុស្សប្រុសបែបណា ដែលមានជាងគេ?

ដ្បិតថា មនុស្សប្រុសរមែងចាប់អារម្មណ៍លើមនុស្សស្រីដែលមានរូបសម្រស់ស្រស់ស្អាត មានភាពទាក់ទាញក៏ពិតមែន តែជាក់ស្ដែង មិនមែនមានន័យថា បុរសនោះ នឹងយកមនុស្សស្រីដែលស្អាតទាំងនោះ មកធ្វើជាគូអនាគតនោះឡើយ។ ផ្ទុយទៅវិញ មនុស្សប្រុស នឹងសម្រេចជ្រើសយកមនុស្សស្រីដែលល្អចិត្ត ស្អាតគំនិត មានកិរិយាមារយាទល្អប្រពៃ ចរិតថ្លៃ សម្ដីសម្ដៅល្អ មកធ្វើជាឧត្តមភរិយា ជាដៃគូរួមដំណើរជីវិតជាមួយនឹងគាត់។

ក្នុងជីវិតអាពាហ៍ពិពាហ៍ មនុស្សគ្រប់រូបសុទ្ធតែមានបំណង ចង់បានក្ដីសុខ និងសុភមង្គលដូចៗគ្នា។ ដូច្នេះហើយ ការជ្រើសដៃគូជីវិត គឺជារឿងដែលសំខាន់ ចង់បានដៃគូជីវិតដែលល្អ អ្នកត្រូវសម្រេចចិត្តឱ្យបានដិតដល់ និងច្បាស់លាស់ ក្នុងការជ្រើសរើសគូស្រករ។

មនុស្សស្រីដែលមានកិរិយាមារយាទល្អ ស្មោះត្រង់ សុភាពរាបសារ ទើបជាមនុស្សស្រីដែលស្អាតជាងគេ។ ចំណែកមនុស្សប្រុសដែលមានទំនួលខុសត្រូវខ្ពស់ ទើបជាបុរសដែលមានបំផុត៕

93961229_895801150860583_6907027136817659904_o

អត្ថបទ ៖ ភី អេក

Concept : Vivi DO

ក្នុងស្រុករក្សាសិទ្ធ