តាំងពីចាប់ផ្ដើមជាមួយគ្នា អាចនិយាយបានថា ទំនាក់ទំនងរវាងយើង វាក៏ល្អណាស់ដែរ ប៉ុន្តែហេតុអ្វី យើងប្រែជាមានថ្ងៃនេះ មិននឹកស្មានថា យើងដើរមកជាមួយគ្នាយូរយ៉ាងនេះហើយ បែរជាដើរមកដល់ចំណុចផ្លូវបំបែកសោះ គិតហើយគិតទៀត ហេតុអ្វីក៏ត្រូវមានថ្ងៃនេះ? សួរខ្លួនឯងថា យើងពិតជាបែកគ្នាមែនទេ? ចុះយើងដាច់ចិត្តនឹងដើរចេញពីគ្នាដែរឬ? បើកន្លងមក យើងមានរឿងល្អៗ អនុស្សាវរីយ៍ជាមួយគ្នាច្រើនរាប់មិនអស់នោះ?
ទំនាក់ទំនង បើព្យាយាមចងតែម្ខាង វាក៏គ្មានតម្លៃ គ្មានអ្វីដែលអាចទៅរួចបានដែរ មានរឿងខ្លះ គឺមានតែការបង្ខំចិត្ត ទទួលយកតែប៉ុណ្ណោះ ព្រោះគ្មានជម្រើសណា ដែលល្អជាងនេះឡើយ។ ចុងក្រោយ គឺមានតែការដើរចេញជ្រើសផ្លូវរៀងៗខ្លួន ទុកថា យើងអស់កម្មពៀរនឹងគ្នាទៅចុះ ហើយទទួលស្គាល់ទៅថា យើងពិតជាបែកគ្នាពិតមែនហើយ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ