តុក្តតា រឿងឈីងចាំង គឺជាតុក្តតាដែលមានភាពល្បីល្បាញខ្លាំងនៅក្នុងប្រទេសជប៉ុន និងប្រទេសជាច្រើនលើពិភពលោក សូម្បីតែប្រទេសកម្ពុជាយើងក៏មានអ្នកនិយមទស្សនា និងស្គាល់រឿងភាគតុក្តតានេះដូចគ្នាដែរព្រោះបង្កប់ដោយភាពសប្បាយរីករាយទប់សំណើចមិនបានរបស់គ្រួសារតួឈីងចាំង។
អ្វីដែលគួរឱ្យរន្ធត់ចិត្តនោះ ពេលនេះប្រភពព័ត៌មានពីប្រទេសជប៉ុនបានឱ្យដឹងថា អ្នកបញ្ចូលសំឡេងដ៏ល្បីល្បាញនៅក្នុងប្រទេសជប៉ុន ដែលមានស្នាដៃបញ្ចូលសំឡេងតុក្តតាល្បីៗ និងភាពយន្តតុក្តតាបែប Anima ជាច្រើនរប់ជប៉ុន រួមទាំងរឿងឈីងចាំងតួប៉ាឈីងចាំងលោក ណូហារ៉ា នោះ បានទទួលមរណភាពហើយដោយសារតែជំងឺមហារីក។
អ្នកបញ្ចូលសំឡេងលដ៏ល្បីមួយរូបនេះ ត្រូវបានគេដឹងថាមានឈ្មោះថា Keiji Fujiwara ដែលធ្លាប់មានស្នាដៃទៅលើការបញ្ចូលសម្លេងជាតួអង្គឪពុកឈីងចាំង និងគំនូរជីវចលផ្សេងៗទៀតដូចជា តួអង្គ Shuichi Aizawa ក្នុងរឿង «Death Note» តួអង្គ Reno នៅក្នុង«Final Fantasy VII» តួអង្ គShirō Fujimoto ក្នុងរឿង «The Blue Exorcist»និង តួអង្គHannes នៅក្នុងរឿង «Attack On Titan» ជាដើម ។ ពិសេសថែមពីនោះ លោកក៏មានស្នាដៃបញ្ចូលសំឡេងភាពយន្តហូលីវូតជាច្រើនផងដែរជាភាសាជប៉ុន ដូចជាបញ្ចូលសំឡេងតួ Iron Man ផងដែរ
គួរឱ្យដឹងផងដែរថា អ្នកបញ្ចូលសំឡេងរូបនេះ ទទួលមរណភាពដោយសារជំងឺមហារីក ក្នុងអាយុ៥៥ឆ្នាំ កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២០ មកម្ល៉េះ តែទើបតែបញ្ចេញព័ត៌មានជាផ្លូវការថ្មីៗនេះប៉ុណ្ណោះ៕
ប្រភព៖ Syfy