តំបន់បឹងកេងកង១ ត្រូវបានផេគក្រសួងអប់រំ យុវជន និងកីឡា ណែនាំឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ឬចៀសវាងការប្រាស្រ័យទាក់ទងជិតស្និទ្ធនៅម្ដុំតំបន់នេះ

សេចក្ដីណែនាំស្តីពីការបង្កើនការប្រុងប្រយ័ត្ន ការចូលរួមបង្ការ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

យោងលើសេចក្តីជូនព័ត៌មានចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាលបានឲ្យដឹងថាមានករណីវិជ្ជមានកូវីដ-១៩ ថ្មី ០២នាក់ ស្នាក់នៅបន្ទប់មួយ (Apartment) នៅផ្លូវលេខ ៣០២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ និងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។

អាស្រ័យហេតុនេះ សូមគ្រប់ភាគីពាក់ព័ន្ធខាងលើ បន្តអនុវត្តន៍ការណែនាំនានារបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ទាក់ទងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ទទួលបានសេចក្តីណែនាំនេះ ភាគីពាក់ព័ន្ធខាងលើ ត្រូវអនុវត្តន៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមតាមដានប្រកបដោយការយកចិត្តទុកដាក់លើខ្លឹមសារបន្ថែមរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាលជាប្រចាំ៕

93173447_3528126877213901_1126843919179448320_o

93101410_10158274314857603_5358786096278798336_n

93060087_10158274314977603_3736416673285013504_n

93016276_10158274321452603_5372182979743318016_o

ដកស្រង់ទាំងស្រុងពីគេហទំព័រ ក្រសួងអប់រំយុវជន និងកីឡា

MoEYS Cambodia