ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដប្រកាសអំពីលទ្ធផលនៃការធ្វើតេស្តរកវិជ្ជមានកូវីដ១៩ នៅប្រទេសកម្ពុជា សម្រាប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ ជាលទ្ធផលគឺ រកឃើញករណីថ្មី ចំនួន២ករណីបន្ថែមទៀត ជាជនជាតិខ្មែរ ហើយក៏ជាប្ដីប្រពន្ធនឹងគ្នាដែរ។
ចំណែកឯអ្នកដែលបានព្យាបាលជាសះស្បើយនៅថ្ងៃនេះដែរគឺមានចំនួន ៥នាក់បន្ថែមទៀត។ សរុបចំនួនអ្នកដែលបានព្យាបាលជាសះស្បើយទាំងអស់គឺមាន៦៣នាក់ហើយ។ រីឯចំនួនអ្នកដែលឆ្លងវីរុសកូវីដ១៩នៅកម្ពុជាទាំងអស់គឺមានចំនួន១១៧នាក់។