ខេត្តសៀមរាបមិនត្រឹមតែជាខេត្តទេសចរណ៍លេខ១ ដែលសម្បូរទៅដោយប្រាង្គប្រាសាទល្អពិចិត្រនោះទេ តែសៀមរាបមានទីកន្លែងបែបធម្មជាតិសម្រាប់កម្សាន្តប្រកបដោយបរិយាកាសរីករាយ រំសាយទុកកង្វល់ផងដែរ។
ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំរមណីយដ្ឋានមួយកន្លែងនៅក្នុងទឹកដីខេត្តសៀមរាប ដែលល្បីថាមានទេសភាពស្រស់ស្អាតគួរជាទីមនោរម្យនោះគឺ « រមណីយដ្ឋានបឹងឈូកបន្ទាយស្រី » ។
« រមណីយដ្ឋានបឹងឈូកបន្ទាយស្រី » គឺជារមណីយដ្ឋាន ដែលមានទេសភាពដ៏ស្រស់បំព្រងនៃបឹងឈូក ជាកន្លែងកំសាន្តមួយបែបលក្ខណៈធម្មជាតិលើផ្ទៃទឹក ក្បែរជើងភ្នំ ជ័រ ដោយអមជាមួយការកម្សាន្តជិះទូកលំហែរអារម្មណ៏ អាចអង្គុយទទួលទានអាហារឆ្ងាញ់ៗ ជួបជុំគ្រួសារ មិត្តភ័ក្ត្រ បងប្អូន ប្រកបដោយភាពរីករាយលំហែរអារម្មណ៍ពេលសម្រាកពីការងារ។
គួរឱ្យដឹងផងដែរថា « រមណីយដ្ឋានបឹងឈូកបន្ទាយស្រី » គឺស្ថិតនៅ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ( ផ្លូវចូលទល់មុខ វត្តបន្ទាយស្រី ចំងាយ ២គីឡូ ) ៕
ប្រភពព័ត៌មាន និងរូបភាព៖ Susdey