ស្រឡាញ់មនុស្សម្នាក់ពិតប្រាកដ គឺត្រូវស្រឡាញ់ចេញពីចិត្ត ស្រឡាញ់គ្រប់យ៉ាងដែលជាគេ មិនថាល្អ អាក្រក់ រូបរាង រូបសម្រស់ ថ្ងៃនេះ ឬទៅថ្ងៃមុខបែបណា ក្រ ឬមាន ឬទោះអ្នកដទៃគេនិយាយបែបណាក៏ដោយ ក៏យើងត្រូវតែជឿជាក់ និងឱ្យតម្លៃមនុស្សដែលយើងស្រឡាញ់ដែរ។
គ្មានអ្នកណាល្អ និងស្មោះចំពោះយើង ដូចមនុស្សដែលស្រឡាញ់យើងនោះឡើយ ដូច្នេះហើយ ស្រឡាញ់មនុស្សម្នាក់ ត្រូវជឿជាក់ ទុកចិត្ត ផ្ដល់តម្លៃឱ្យគ្នា កុំស្ដាប់ពាក្យអ្នកដទៃច្រើនពេក ពេលខ្លះ សូម្បីតែសាច់ញាតិបងប្អូនរបស់យើង ក៏នៅតែអាចចាក់រុក ឆ្កឹះឆ្កៀល បំបែកបាក់យើងបានដែរ ចុះទម្រាំតែអ្នកដទៃនោះ? ខ្វល់សម្ដីគេច្រើនពេក មិនអាចរស់នៅជាមួយមនុស្សដែលយើងស្រឡាញ់បានសុខនោះឡើយ ជឿសម្ដីគេពេក ទោះបានដៃគូល្អប៉ុនណាក៏ដោយ ក៏នៅតែបែកបាក់គ្នាដដែល ដូច្នេះ កុំស្ដាប់ស្ដីគេ នាំឱ្យបាត់បង់ មនុស្សជាទីស្រឡាញ់របស់យើង៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ