ត្បិតមិនធ្លាប់ជួបគ្នានៅខាងក្រៅ ប៉ុន្តែដៃហ្គេមភេទស្រីមួយរូបបានជាប់ស្នេហ៍អ្នកលេងហ្គេមដូចគ្នាដែលជាបុរស ហើយទីបំផុតពួកគេក៏បានស្រលាញ់គ្នា។
នេះជារឿងពិតកើតឡើងក្នុងប្រទេសវៀតណាម ដោយយុវតីអ្នកលេងហ្គេម PUBG មួយរូប បានសម្រេចចិត្តហោះចេញពីទីក្រុងហូជីមិញ មកកាន់ទីក្រុងហាណូយ នៅចម្ងាយដីជាង ២ ០០០ គីឡូម៉ែត្រឯណោះ ដើម្បីជួបស្នេហ៍ពិតរបស់គេនៅខាងក្រៅផ្ទាល់។
យុវតីដែលមានឈ្មោះហៅកាត់ TN បានបើកកកាយទំនាក់ទំនងដ៏មិនគួរឲ្យជឿរវាងពួកគេដូច្នោះថា៖ "វាជារឿងឆ្កួតឡប់មួយដែលក្មេងស្រីម្នាក់សុខចិត្តធ្វើដំណើរតាមជើងហោះហើរពីទីក្រុងហូជីមិញ មកកាន់ទីក្រុងហាណូយដើម្បីជួបមនុស្សដែលគេស្រលាញ់ ដោយការមានឱកាសជួបគ្នានៅខាងក្រៅគឺកាន់តែអស្ចារ្យបំផុត"៕