ភាពយន្តអាមេរិកដ៏ល្បីឈ្មោះ Fast and Furious 9 នឹងត្រូវចាក់បញ្ចាំងក្នុងរោងភាពយន្តក្រៅស្រុកចាប់ពីថ្ងៃទី ២២ ឧសភា ឆ្នាំ ២០២០ នេះតទៅ ប៉ុន្តែទន្ទឹមនោះតួអង្គក្នុងភាពយន្តលោក Van Diesel ដែលមានឈ្មោះពិត Mark Sinclair បានឲ្យតម្រុយខ្លះៗទុកជាមុនសម្រាប់ភាពយន្ត Fast 10 រួចទៅហើយ។
តាមការបញ្ជាក់របស់តួអង្គ Van Diesel សង្កត់ធ្ងន់ថា Fast 10 ដែលចាក់ផ្សាយនៅឆ្នាំ ២០២១ ទំនងជាអាចនឹងត្រូវបែងចែកជា ២ វគ្គ ពោលគឺប្រហែល ២ វគ្គចាក់ក្នុងមួយឆ្នាំ នេះលើគោលដៅដើម្បីបង្កើនចំណូលបន្ថែមទៀតដល់ក្រុមហ៊ុន Universal ព្រោះលោកដឹងច្បាស់ថាការចាយវាយលើការផលិតភាពយន្តនិងចាយដល់តួអង្គត្រូវចំណាយច្រើនខ្លាំងណាស់។
លោកប្រាប់ Total Film យ៉ាងដូច្នោះថា៖ "ខ្ញុំបានចាប់ផ្តើមពីគម្រោងនៃភាពយន្ត Fast 10 មុនទាំងការចាប់ផ្តើមថតភាពយន្ត Fast 9 ទៀតម្ល៉េះ ដោយបានដឹងហើយគឺ Universal គឺមានការចាយវាយច្រើន ដោយទាំងការចំណាយច្រើនលើសលប់ដល់តួអង្គ និងសាច់រឿងទាំងមូល បែបនេះខ្ញុំគិតថាគួរតែមានការផ្លាស់ប្តូរ"។
លោកសង្កត់ធ្ងន់៖ "ដោយក្រុមហ៊ុន Universal សក្តិសមនឹងទទួលបានការផ្លាស់ប្តូរនេះ ព្រោះពីទំហំវិនិយោគដែលពួកគេបានធ្វើឡើង ហើយក៏ជារឿងល្អដែលអ្នកគាំទ្រដល់ពេលផ្តល់ត្រលប់មក Universal វិញដែរ អ៊ីចឹងសម្រាប់អ្នកគាំទ្រអាចនឹងមាន Fast 10 វគ្គទី ១ និងវគ្គទី ២"៕
ប្រែសម្រួល៖ Knongsrok ប្រភព៖ Gamesradar