ដល់​ចឹង​ទៅ​ម្យ៉ាង​ដែរ! ម្ដាយ​ជនជាតិ​ស្បែក​ខ្មៅ បាន​ឪពុក​ស្បែក​លឿង កើត​កូន​មក​ស្បែក​ស

សារព័ត៌មាន​ប្រទេស​ចិន​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​ជុំវិញ​រឿងរ៉ាវ​ហួសចិត្ត​មួយ​ជុំវិញ​រឿង​ហេតុ​បុរស​ដែល​ជា​ជនជាតិ​ចិន (ស្បែក​លឿង) មួយ​រូប បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​ភរិយា​ជនជាតិ​អាហ្វ្រិក (ស្បែក​ខ្មៅ)។ ដោយ​ការ​មិន​ប្រកាន់​ពណ៌​សម្បុរ អ្នក​ទាំង​ពីរ​​បាន​បង្កើត​នូវ​គ្រួសារ​ដ៏​មាន​ក្តី​សុខ​មួយ ហើយ​ក៏​ទទួល​បាន​ការ​ស្រលាញ់​ពេញ​ចិត្ត​ពី​ភាគី​ម្តាយ​ឪពុក​ក្មេង​ទាំង​សង​ខាង​ផង​ដែរ។

Ba Me Chau Phi Lay Bo Nguoi Da Vang Con Sinh Ra Lai Trang Non Na Guong Mat Cuc Dep 22679 2

ប៉ុន្តែ​អ្វី​ដែល​ចម្លែក​ចិត្ត​និង​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត​នោះ នៅ​ពេល​ដែល​ស្រ្តី​ជនជាតិ​អាហ្រ្វិក​ជា​ភរិយា​ពពោះ​កូន​ដំបូង គ្រប់​គ្នា​បាន​រង់ចាំ​អុត​មើល​តើ​នឹង​កាត់​ទៅ​រក​ម្តាយ​ឬ​ឪពុក ប៉ុន្តែ​ចម្លែក​អី​កូន​ស្រាប់​តែ​កាត់​ខុស​ពី​អ្នក​ទាំង​ពីរ ហើយ​ទារក​នោះ​មាន​ស្បែក​ស​ខ្ចី​ សក់​ខ្មៅ និង​ទម្រង់​មុខមាត់​ស្រស់​ស្អាត​ខ្លាំង​បំផុត។​

Ba Me Chau Phi Lay Bo Nguoi Da Vang Con Sinh Ra Lai Trang Non Na Guong Mat Cuc Dep 22679 1

Ba Me Chau Phi Lay Bo Nguoi Da Vang Con Sinh Ra Lai Trang Non Na Guong Mat Cuc Dep 22679 3

យ៉ាងណាមិញ​ទម្រង់​មុខ​របស់​ទារក​ក៏​មាន​ផ្នែក​ខ្លះ​ដូច​ជា​ត្រង់​ច្រមក់​រាង​ស្រួច រង្វង់​មាត់​ដ៏​គួរ​ឲ្យ​ស្រលាញ់​ក៏​កាត់​ទៅ​រក​ម្តាយ​របស់​គេ​ខ្លះ​ផង​ដែរ។ តាម​ការ​បញ្ចេញ​មតិ​លើ​អ៊ីនធឺណិត​គេ​ជឿជាក់​ថា​ទៅ​ថ្ងៃ​មុខ​ទារក​រូប​នេះ​នឹង​មាន​មុខមាត់​មិន​ណយ​នោះ​ទេ៕

ប្រែ​សម្រួល៖ Knongsrok