ប៉ៃសិន៖ ខេត្តប៉ៃលិន គឺជាខេត្តមួយដែលមិនទាន់មានការអភិវឌ្ឍន៍ខ្លាំងទាំងទីក្រុង និងផ្លូវធ្វើដំណើរ តែកំពុងតែស្ថាបនាជាបន្តបន្ទាប់បណ្តើរៗហើយ ព្រោះទឹកដីព្រំដែនមួយនេះសម្បូរទៅដោយសម្បត្តិធម្មជាតិជាច្រើនមិនទាន់កៃច្នៃ ពោលពោរពេញដោយធម្មជាតិសុទ្ធសាធសុទ្ធតែមានភាពស្រស់ស្អាត ជាពិសេសសម្បូរទៅដោយជួរភ្នំ និងទឹកធ្លាក់ជាច្រើនកន្លែង។
ទឹកធ្លាក់នេះផងដែរមានរហូតដល់ទៅ ៧ ជាន់ ជាពិសេសជាន់ទី៧ ដែលភ្ញៀវចូលចិត្តលេងជាងគេ ព្រោះវាមានទេសភាពគួរជាទីគយគន់មែនទែន ។ ហើយទឹកធ្លាក់នេះផងដែរ ក៏មានភោជនីយដ្ឋាន និងខ្ចុះជាច្រើនសម្រាប់ឱ្យភ្ញៀវទេសចរណ៍អង្គុយលេង កម្សាន្តស្រស់ស្រូបអាហារឆ្ងាញ់ៗ និងផ្ទាំងថ្មធំទូលាយអង្គុយលេង អាចរអិលលេងបានយ៉ាងសប្បាយទៀតផង។
គួរឱ្យដឹងផងដែរថា ភ្នំខៀវ ត្រូវបានគេដឹងថាស្ថិតនៅក្នុងខេត្តប៉ៃលិន មានចម្ងាយប្រហែល ៨៨គីឡូម៉ែត្រ ពីក្រុងបាត់ដំបងដែលយេីងអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ ដែលស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន៕
រក្សាសិទ្ធក្នុងស្រុក៖
ប្រភពរូបភាព៖ Susdey/ Bong Jim / Neang Sodanet