ជីវិតមានកូនវាហត់ តែបើអត់មានកូន ជីវិតក៏គ្មានន័យ

ដូចដែលដឹងហើយថា ជីវិតមនុស្សស្រី នៅពេលមានប្ដីផ្លាស់ប្ដូរបន្តិច ដល់ពេលមានកូន ក៏ចាប់ផ្ដើមប្រែប្រួលបន្តិចទៀត យូរៗទៅ ជីវិតនាង ស្ទើរតែគ្មានពេលវេលាសម្រាប់ខ្លួនឯង គ្មានពេលធ្វើអ្វីៗដើម្បីខ្លួនឯងទាល់តែសោះ។

79790576_475214036522804_7907615505874157568_o

ជីវិតមនុស្សស្រី បន្តាប់ពីរៀបការ មានប្ដី មានកូនហើយ ពិតជាហត់នឿយខ្លាំងណាស់ ទោះបីជានាងមានការងារ មានមុខរបរជាអ្វីក៏ដោយ ក៏នាងនៅតែមានឈ្មោះថា ជាប្រពន្ធ ជាម្ដាយ ដូច្នេះ នាងក៏ត្រូវតែទទួលរ៉ាប់រង និងបំពេញនូវតួនាទីរបស់ខ្លួនជាចាំបាច់។

79886586_472938070083734_6886981223072137216_o

ការងារជាស្ត្រីមេផ្ទះ ទោះធ្វើការខាងក្រៅហត់នឿយប៉ុនណា ក៏ត្រូវតែត្រឡប់មកធ្វើកិច្ចការផ្ទះក្នុងផ្ទះជានិច្ច ជាពិសេសគឺ ការមើលថែ រក្សា ថ្នាក់ថ្នម និងអប់រំកូនៗឱ្យបានល្អ ម្ល៉ោះហើយ! ជីវិតមនុស្សស្រី គ្មានទេសេរីភាព និងសេចក្ដីសុខពិតប្រាកដ ក៏រឹតតែមិនមានពេលវេលាសម្រាប់ខ្លួនឯង។

79882574_466630244047850_8501322042224672768_o

ប៉ុន្តែមិនមែនមានន័យថា ជីវិតនេះសុទ្ធតែរងកម្មនោះឡើយ ទោះបីមានកូន​ នាងលំបាក ហត់នឿយ ខ្លាំងប៉ុនណាក្ដី តែជិវិតនេះ វាក៏រឹតតែមានន័យ មានតម្លៃ ព្រោះតែមានកូនៗជាទីស្រឡាញ់។ ក្នុងចិត្តមនុស្សស្រីគ្រប់រូប នាងអាចហត់នឿយខ្លាំងប៉ុនណាក៏បានដែរ នាងអាចបាត់បង់អ្វីក៏បានដែរ សំខាន់ឱ្យតែមានកូនៗនៅក្បែរ ជីវិតនាងមានកូនគឺគ្រប់គ្រាន់ហើយ កូនជាអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតនាង កូនជាដង្ហើម ជាក្ដីសុខ ក៏ជាក្ដីសង្ឃឹមដ៏ធំធេងនៅក្នុងជីវិតរបស់នាង៕

80372398_474547799922761_4839026600274034688_o

81886112_491627288214812_3690153183948046336_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ