ប្រពន្ធកូនសំខាន់! សូមកុំឱ្យគ្រួសារទទួលបានត្រឹមកាកសំណល់នៃពេលវេលា ដែលសល់ពីអ្នកដទៃ

ជីវិតរស់នៅប្រចាំថ្ងៃ ជាពិសេសគឺ ជីវិតដែលមានប្ដីមានប្រពន្ធ បង្កើតបានជាគ្រួសារមួយ ចាំបាច់បំផុតនោះគឺ ត្រូវធ្វើការងារ រកស៊ី រកលុយដើម្បីផ្គត់ផ្គង់នៅក្នុងគ្រួសារ។ ប៉ុន្តែមិនថារវល់ មមាញឹកនឹងការងារខ្លាំងយ៉ាងណាទេ ក៏សូមឱ្យចេះឆ្លៀតពេល បង្កើតឱកាសសម្រាប់អ្នកផ្ទះ ក្រុមគ្រួសារ និងប្រពន្ធកូនរបស់អ្នកផង។

83595932_489491158429684_3251156072588640256_n

ក្នុងនាមជាប្ដី ជាឪពុក ជាមេគ្រួសារ ក៏ដឹងថា អ្នកធ្វើការ រកលុយហត់នឿយខ្លាំងណាស់ អ្នកក៏ប្រាកដជាត្រូវការពេលវេលាផ្ទាល់ខ្លួន ជួបជុំមិត្តភក្តិ បងប្អូនដើរលេង ស៊ីផឹក រំសាយភាពតានតឹងខ្លះហើយ តែទោះជាអ្នកមានពេលចេញក្រៅយ៉ាងណាក៏ដោយ ក៏សូមឱ្យអ្នកគិតដល់ប្រពន្ធ និងកូនដែលនៅផ្ទះឱ្យបានច្រើន ព្រោះប្រពន្ធកូនរបស់អ្នក ចង់បានបំផុតនោះគឺ ការផ្ដល់ពេលវេលា នៅក្បែរគ្នាឱ្យបានច្រើន ចង់ឱ្យប្ដី ចង់ឱ្យឪពុក ទុកប្រពន្ធកូននៅក្នុងចិត្ត ឆ្លៀតពេលដើម្បីពួកគាត់។

83565937_183322546062981_5119699380173012992_n

រវល់ណាស់ មមាញឹកណាស់ មិនមានពេលទេ អ្នកណាៗក៏គេរវល់ដែរ ព្រោះត្រូវធ្វើការរកលុយ ប៉ុន្តែ មិនថារវល់ មមាញឹកនឹងការងារប៉ុនណាទេ សំខាន់ត្រូវតែមានពេលឱ្យប្រពន្ធកូនផង យូរៗម្ដង ជូនពួកគាត់ទៅដើរលេង ដើរផ្សារ ញាំអីជុំគ្នាឱ្យសប្បាយចិត្ត បង្កើនភាពស្និទ្ធជាមួយគ្នា ទើបហៅថា គ្រួសារមានក្ដីសុខ និងសុភមង្គល។ រឹតតែសំខាន់ជាងនេះ សូមកុំយកចិត្តទុកដាក់ ជាមួយមិត្តភក្តិ ផ្គាប់ចិត្តអ្នកក្រៅ ជាងប្រពន្ធកូនឱ្យសោះ៕

83672175_1527966844024747_6450090771696582656_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ