កាលពីសម័យខ្មែរក្រហម ជំនាន់ ប៉ុលពត ក្នុងអំឡុងឆ្នាំ ១៩៧៥ ដល់ ១៩៧៩ គឺជារបបដ៏ខ្មៅងងឹតមួយសម្រាប់ប្រជាជនខ្មែរ ដែលមានរយៈពេលដល់ទៅ ៣ឆ្នាំ ៨ខែ ២០ថ្ងៃឯណោះ ដែលប្រជាជនខ្មែរធ្លាក់នៅក្នុងទុក្ខវេទនា អត់ឃ្លាន ថែមទាំងបាត់បង់ជីវិតគួរឱ្យសង្វេក
កំឡុងពេលជិត៤ឆ្នាំនេះ ប្រជាជនខ្មែរប្រហែលជាពីរលាននាក់ ត្រូវបានសម្លាប់ទាក់ទងនឹងខាងនយោបាយ ការអត់ឃ្លាន និងការធ្វើការដោយបង្ខំ ហើយដោយសារតែចំនួនដ៏ច្រើននៃមរណភាពកំឡុងការដឹកនាំគ្រប់គ្រងរបស់ពួកខ្មែរក្រហមនេះហើយ បានជាគេចាត់ទុកថាជាការប្រល័យពូជសាសន៍ និងត្រូវគេស្គាល់ជាទូទៅថាជា ការប្រល័យពូជសាសន៍ខ្មែរ ។
ក្នុងរបបនេះទាំងប្រជាជនទាំងអស់សុទ្ធតែមានភាពវេទនាខ្លាំងដោយការបង្ខំធ្វើការ ការចែករបបអាហារដោយខ្វះខាត ដូច្នេះហើយសម័យនោះក្រដាសប្រាក់គឺគ្មានតម្លៃនោះឡើយ ដោយរបស់ដែលមានតម្លៃដូចជាសំលៀកបំពាក់ របស់ប្រើប្រាស់ គ្រឿងអងលង្ការ ឬមាសជាដើម ទើបមានតម្លៃនៅក្នុងការដោះដូរជាគ្រាប់អង្ករ ឬអាហារទទួលទានជាដើម តែស្ថិតនៅក្នុងរូបភាពលាក់កំបាំងបំផុត។
បើទោះបីជាប្រជាជនធ្លាក់នៅក្នុងភាពអត់ឃ្លាន តែអង្គការមួយនេះតែងតែផ្តិតយកទស្សនីយភាព ភាពរីករាយនៃប្រជាជនខ្មែរបង្ហាញទៅដល់ពិភពលោក ជាពិសេសក៏បានផលិតក្រដាសប្រាក់សម្រាប់ចាយវាយនៅក្នុងជំនាន់នោះផងដែរ តែវាជាក្រដាសប្រាក់ដែលមានត្រឹមតែរូបរាង តែគ្មានអ្នកចាយប៉ុណ្ណោះ។
ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងបង្ហាញពីក្រដាសប្រាក់កាលពីសម័យខ្មែរក្រហមឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដូចខាងក្រោម ៖