(វីដេអូ) រឿង​ធំ​ស្វាគមន៍​ខែ​កុម្ភៈ សហភាព​អឺរ៉ុប​ដក​ទង់ជាតិ​អង់គ្លេស​ចេញ​ជា​ផ្លូវការ​ហើយ

បើ​តាម​ការ​ចុះ​ផ្សាយ​ដំណឹង​ផ្លូវការ​ផ្ទុះ​ពេញ​សារព័ត៌មាន​បរទេស​នៅ​ព្រឹក​ថ្ងៃ​ទី ១ ​កុម្ភៈ ឆ្នាំ ២០២០ នេះ គឺ​ចក្រភព​អង់គ្លេស​បាន​ដក​ខ្លួន​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​ហើយ ក្រោយ​ប្រកាស​ចុះចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី ១ ​មករា ឆ្នាំ ១៩៧៣ ដោយ​កាល​នោះ​ធ្វើ​ឡើង​ព្រម​គ្នា​ជាមួយ​នឹង​ប្រទេស​ដាណឺម៉ាក និង​សាធារណរដ្ឋ​អៀរឡង់។

ReinoUnidoUE

Brexit Pencil Metaphor

24147156 0 Image A 16_1580505323160

ការ​បែកបាក់​រមែង​ឈឺចាប់​រវាង​ភាគី​ទាំង​សងខាង ហើយ​ភ្លាមៗ​ក្រោយ​ធ្វើ​សេចក្តី​ប្រកាស​រាល់​បណ្តា​ស្ថាប័ន​និង​ទីស្នាក់ការ​កណ្តាល​ទាំង​អស់​របស់​សហភាព​អឺរ៉ុប ត្រូវ​បាន​សម្រេច​ឲ្យ​ដក​ទង់ជាតិ​ចក្រភព​អង់គ្លេស​ចេញ​ដែល​ពី​មុន​មក​ឈរ​អម​នៅ​ប្រទេស​ទាំង ២៧ ផ្សេង​ទៀត។

ជាមួយ​គ្នា​នោះ​ដែរ​សម្រាប់​ចក្រភព​អង់គ្លេស​ផ្ទាល់​ក៏​ប្រកាស​ឲ្យ​ស្ថាប័ន​របស់​ខ្លួន​ដក​ចោល​នូវ​ទង់ជាតិ​សហភាព​អឺរ៉ុប​ដូច​គ្នា៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://twitter.com/i/status/1223322332137246720

https://twitter.com/i/status/1223337830342103042