ប៉ោយប៉ែត ៖ នៅវេលាព្រឹកនេះ នៅប៉ោយប៉ែត ចាប់ផ្តើមបង្កើតយុទ្ធនាការ ចូលរួមការពារពីជំងឺដ៏កាចសាហាវដែលកំពុងវាយលុកនិងរាតត្បាត " ក៉ូរ៉ូណា " ដោយបានចែកជូនម៉ាស់ចំនួន ១លានម៉ាស់ នៅតំបន់ច្រកទ្វារព្រំដែន សម្រាប់អោយប្រជាជននៅតំបន់នោះមានការប្រុងប្រយត្ម័ខ្ពស់ ខណះពេលដែលជំងឺនេះ រាជរដ្ឋាភិបាលពុំទាន់ប្រកាសជាផ្លូវការនៃការឆ្លងជំងឺនេះចូលមកកម្ពុជាយ៉ាងណាក្តី។
ទៀតសោត ប្រទេសថៃបានក្លាយជាប្រទេសដែលនៅលំដាប់ទី២ ដែលជំងឺ ក៉ូរ៉ូណានេះបានរីករាលដាលបន្ទាប់ពីប្រទេសចិន ដែលបានបង្កគ្រោះថ្នាក់ ដល់អាយុ ជីវិតមនុស្សជាច្រើន ដែលកំពុងជាក្តីបារម្ភសម្រាប់កម្ពុជាយើងផងដែរ ៕