Carlos Hathcock រហស្សនាម​”អ្នក​ប្រមាញ់ស្លាបស”ផ្ដាច់​ជីវិតទាហានយៀកកុងក្នុង​សង្គ្រាមវៀតណាមមិន​ចេះតិចដោយ​ប្រើ​ជំនាញ Sniper

Carlos Hathcock ត្រូវ​បាន​គេ​ដឹង​ថាបានផ្ដាច់​ជីវិតទាហានសត្រូវជាផ្លូវ​ការ​៩៣​នាក់​ប៉ុន្តែ​ម្ចាស់​សាមីខ្លួនបាន​ប៉ាន់ស្មានថាគាត់​បាន​ផ្ដាច់​សម្លាប់​ទាហាន​សត្រូវ​ចាប់​ពី​៣០០ទៅ​ដល់​៤០០​នាក់​ឯណោះ។ ក្នុង​សង្គ្រាមវៀតណាមទាហាន​លប​បាញ់​គេ​មិន​ដឹង​ចំនួន​ជាក់លាក់​នោះទេ ​ខណៈ​ដែល​សង្គ្រាមដ៏​សាហាវ​មួយ​នេះ​ក៏មានលក្ខណៈស្មុគស្មាញបំផុតដែរ។​ អញ្ចឹង​ហើយ​បាន​ជា​សង្គ្រាម​នេះ​ធ្វើ​ឲ្យ​លោក Carlos Hathcock ក្លាយ​ជា​ប្រមាញ់គ្មានសម្លេងដ៏​អស្ចារ្យ​ក្នុង​សង្គ្រាមវៀតណាម​ហើយ​ជា​វីរបុរសម្នាក់​ក្នុង​ជួរ​កងទ័ពអាមេរិក​ដោយ​ខ្លួនឯងផងដែរ។

B9db5c0d763d0b9afbf071e678bae549 900x641

មាន​គេ​ធ្លាប់ចាប់​អារម្មណ៍​សម្ដី​គាត់​ធ្លាប់​និយាយ​ថា គាត់​ចូល​ចិត្តប្រមាញ់ តែ​មិន​ចូល​ចិត្ត​សម្លាប់​នោះ​ទេ។" មនុស្ស​ម្នាក់​ចាំ​បាច់​ត្រូវធ្វើឆ្កួត ​ដើម្បី​បាន​សម្លាប់​មនុស្ស​ម្នាក់​ទៀត"។ សម្រាប់​គាត់បាន​សម្លាប់​មនុស្ស​ដែរ ​ប៉ុន្តែ​មិន​មែនបង្ហាញ​មុខ​នោះ​ទេ​គឺ​បែប​ប្រមាញ់​លាក់ខ្លួន​មិន​ឲ្យ​គេ​ឃើញ​ដែល​នវ​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ចង់​ចាំ​ជា​ទីបំផុត។

Carlos Hathcock

Carlos Hathcock ចូល​ធ្វើ​ទាហាន៖

Carlos Hathcock កើត​នៅ​ថ្ងៃ​ទី២០​ខែ​ឧសភាឆ្នាំ​១៩៤២​ ក្នុង​តំបន់ Little Rock, រដ្ឋ Arkansas ។​គាត់​បាន​ទៅ​រស់​នៅ​ជាមួយជីដូរបស់​គាត់​​បន្ទាប់​ពីឪពុកម្ដាយ​លែងលះគ្នា​ហើយ​នៅ​ទី​នោះ​នោះ​គាត់​បាន​រៀនបាញ់​កាំភ្លើង​និង​តើ​បរបាញ់​សត្វតាំង​ពី​ក្មេង។ ការ​ការ​បាញ់​គឺ​ជា​ចំណែក​មួយ​ដេល​អាច​ផ្គត់ផ្គង់ជីវភាពរបស់​គ្រួសារបានមួយផ្នែក​ដែរ ខណៈ​ក្ដី​សុបិន​របស់​គាត់​ចង់​ធ្វើ​ជា​ទាហាន។ គំនិត​ចង់​ធ្វើ​ជា​ទាហាន​បាន​កើត​ឡើង​ពេល​ដែល​ឪពុករបស់​គាត់​បាន​ផ្ដល់​កាំភ្លើងម៉ាក Mauser rifle ចាស់មួយដែល​សល់​ពី​សង្គ្រាម​លោក​លើក​ទី​១។

9cee3449cdfa5b0060af83f7baae8748

ក្នុង​ឆ្នាំ១៩៥៩​ដេល​កាល​នោះ​លោក​មាន​វ័យ​១៧ឆ្នាំ​ គាត់បាន​ចូល​ធ្វើទាហាន​ក្នុង​កងម៉ារីន​អាមេរិក។ ជាមួយ​ជំនាញបាញ់​កាំភ្លើងកម្រិត​ខ្ពស់ដែល​មាន​ស្រាប់​ហើយ​ការ​ចូល​ធ្វើ​ទាហាន​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ជំនាញ​របស់​លោក​កាន់​តែ​ប្រសើរឡើង។​ពេល​ដែល​គាត់​មាន​វ័យ​២៣​ឆ្នាំ​គាត់​ឈ្នះ​ពាន​រង្វានបាញ់​កាំភ្លើង Wimbledon Cup គឺ​ជា​ពាន​រង្វាន់​វិញ្ញាសាបាញ់​កាំភ្លើង​កម្រិត​ខ្ពស់​របស់​អាមេរិក​ជំនាន់​នោះ។ លោក​មេបញ្ជាការ Jim Land ជា​អ្នក​ចាប់​ផ្ដើមបង្កើត​កម្មវិធីសិក្សា​ហាត់​បាញ់​កាំភ្លើងស៊ីប​សម័យទំនើក​របស់​អាមេរិក​ហើយ​គាត់​បាន​យក​គំរូឈ្នះ​ពាន Wimbledon​ របស់ Hathcock។

Tumblr_noql3raF541rdb1byo1_1280

លោក Jim Land បាន​និយាយអំពីលក្ខណៈពិសេសរបស់ Carlos Hathcock ​ថា៖" ការ​បាញ់​កាំភ្លើងគឺ​ប្រើ​ប្រាស់​សតិ​ដល់​ទៅ​៩០​ភាគរយ។​វា​គឺ​ជាសមត្ថភាពនៃ​ការ​គ្រប់​គ្រង់ចិត្ត​ចង្វាក់​បេះដូង​ និង​ដង្ហើមរបស់​អ្នក។ ខ្ញុំបាន​កត់​សម្គាល់​ថា​ Carlos មាន​លក្ខណៈ​ពិសេស​ទៃង​នេះ​ដើម្បី​ឈ្នះ​ជើង​ឯក។​មានមនុស្សរាប់​ពាន់នាក់​កំពុងមើល មាន​ការមេរ៉ាទូរទស្សន៍មួយចំនួន​កំពុង​ថត ​ប៉ុន្តែ​អ្វី​ទាំង​នោះ​មិន​បានរំខាន់​គាត់​តម្រង់​គោលដៅ​នោះ​ទេ"។ បន្ទាប់​ពី​ឈ្នះ​ជើង​ឯក​បាញ់​កាំភ្លើងបាន​តែ​មួយឆ្នាំ​ពោល​គឺ​ឆ្នាំ១៩៦៦ Carlos Hathcock​ត្រូវ​បាន​បញ្ជូន​មក​ធ្វើ​សង្គ្រាម​នៅ​ប្រទេ​សវៀតណាម។

ចូល​ធ្វើ​សង្គ្រាមក្នុង​សមរភូមិ​ជា​អ្នក​លប់​បាញ់(Sniper)

Carlos01

ទៅ​ដល់​វៀតណាម Carlos Hathcock​ ចាប់​ផ្ដើម​ធ្វើ​ជាប៉ូលីសយោធា(military policeman)។​ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង​! គាត់​បាន​ស្មគ័ត្រចិត្ត​ចូល​ប្រយុទ្ធក្នុង​សមរភូមិ​នៅ​កន្លែង​ណា​ដែល​គាត់​អាច​ប្រើ​ប្រាស់ជំនាញ​និង​កម្លាំង​ដែល​គេ​មិន​អាច​ចំណាំបាន។ គាត់ត្រូវបានគេផ្ទេរទៅកងអនុសេនាធំទី​១ ផ្នែក​បាញ់​កាំភ្លើងស៊ីប ដែលមានទីតាំងនៅភ្នំ ៥៥ ខាងត្បូងដាណាង។ ពេល​នោះ​ហើយ​គឺ​ពេលវេលាចាប់ផ្ដើមរបស់​គាត់។ បេសកម្មរបស់​ Carlos Hathcock ​ហាក់​ដូច​ជា​ខ្សែ​ភាពយន្តមួយដែល​និយាយ​អំពី​បេសកម្មមួយ​ក្នុង​សង្គ្រាម​វៀតណាម​ហើយ​ពេល​នោះ​គាត់​ត្រូវ​បាន​គេ​ដាក់​រហ័សនាម​ថា អ្នក​ប្រម៉ាញ់ស្លាបស “White Feather” គឺ​ជា​កំពូល​អ្នក​លប​បាញ់​ដ៏​គ្រោះ​ថ្នាក់​បំផុត​ក្នុង​សង្គ្រាម​វៀតណាម។ ឈ្មោះ​នេះគឺ​ហៅ​តាម​ពេល​ដែល​គាត់​យក​ស្លាប​សត្វទៅ​ស៊ក​លើ​មួកដែល​កំពុង​ពាក់ពេលប្រតិបត្តិការ​។

750_sniper_hill

ស្លាប​ពណ៌ស​នេះ​ហើយ​បាន​ជំរុញ​ឲ្យ​ទាហានសត្រូវ​ងាយ​ស្រួលរក​ឃើញ​គាត់ តែ​មិន​មែន​ជា​គាត់​ទាំងអស់​នោះ​ទេ ។​ទាហាន​សត្រូវ​ច្រឡំអ្នក​លប​បាញ់​ដទៃ​ទៀត​ថា​ជា​គាត់​ព្រោះ​ពួក​គេពាក់មួកស៊កស្លាប​សត្វ​នេះ​ដែរ ហើយ​ជួន​កាល​ជា​ការ​បោកបណ្ឆោត​តែ​ប៉ុណ្ណោះ។ ពេល​បាញ់​ស្លាប់​សត្រូវម្ដង​ៗ​អ្នក​បាញ់​(Sniper)មិនបាន​រាប់​ទេ​ប៉ុន្តែ​អ្នក​ឆ្លុះរក​មើលគោលដៅ (sniper’s spotter)​ជា​អ្នក​រាប់។ តាម​រយៈ​កំណត់​ត្រា​ផ្លូវ​ការ​លោក Carlos Hathcock បាន​ផ្ដាច់​ជីវិតសត្រូវ​៩៣​នាក់ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​សាមីខ្លួនវិញ​លោក Hathcock ជឿ​ថា​គាត់​បាន​ស្លាប់​សត្រូវ​ចាប់​ពី​៣០០​នាក់​ទៅ​៤០០​នាក់​ឯណោះ។

នេះ​ជា​កាំភ្លើងរបស់ Carlos Hathcock ពេល​បំពេញ​បេសកកម្ម

ខណៈ​ពេល​មួយ​ដេល​គេ​ចងចាំ​បំផុត​នៃ​បេសកកម្មរបស់​គាត់។ Hathcock បាន​បាញ់​ទាហានបាញ់​ស៊ីប​របស់សត្រូវចំ​គោលដៅ​ដោយ​ក្បាលគ្រាប់ហោះ​ទៅ​ត្រូវ​កញ្ចក់ឆ្លុះកាំភ្លើងរបស់​គេ​ហើយ​ធ្លុះចាំ​ភ្នែកធ្លាយដល់​ក្បាលស្លាប​នឹង​កន្លែង។ Hathcock  បាន​ធ្វើ​នុយបញ្ឆោត​មួយ​ពេល​ដែល​ទាហានលបបាញ់​របស់​សត្រូវបាញ់​កង​ទាហានរបស់​គាត់​ឲ្យ​ដួល​អស់​៣​ទៅ​៤នាក់។ គាត់​ធ្វើ​បែប​នេះ​ដើម្បី​គេច​ចេញ​ពី​ជំរំ​ដើម្បី​រក​កន្លែងមួយ​បាញ់​បក​ទៅ​វិញ។ គាត់​បាន​រំកិលយឺតៗដោយ​ដាក់កាំភ្លើងលើ​ពោះ​របស់​គាត់ហើយតម្រង់​រក​មើល​គោលដៅរហូត​បាន​ឃើញ​ពន្លឺចាំងពី​កញ្ចក់កាំភ្លើងស៊ីប​របស់​សត្រូវ​។

ដោយ​ដឹង​ថា​ពន្លឺ​នេះ​ចេញ​ពី​កាំភ្លើងរបស់​សត្រូវហើយ​លោក​បាញ់​តប​ទៅ​វិញ​ចម្ងាយ៤៥៧​ម៉ែត្រ។ តាម​ពិត​ទៅ!​កញ្ចក់ស្កូបបំពាក់​លើ​កាំភ្លើង​នោះ​មាន​ទំហំ​តែ​ប៉ុន្មានអ៊ីញ​ប៉ុណ្ណោះ​ប៉ុន្តែ​គ្រាប់​សំណរបស់​ Hathcock បាន​ហោះ​ទៅ​ចំកញ្ចក់​នោះ​ធ្លុះដល់​ភ្នែកធ្លាយដល់​ក្បាល​ ខណៈ​ដែលកាណុង​កាំភ្លើងរបស់​សត្រូវ​តម្រង់​មក​ Hathcock ដែរ​នោះ។

Carlos Hathcock Bdcce1f3 7ce9 40bf 9f2e 3269790344b Resize 750

រឿង​មួយ​ទៀត​ដែល​ត្រូវ​បាន​កត់​ត្រាអំពី​បេសកកម្មរបស់​គាត់​​គឺ​កាត​ផ្ដាច់​ជីវិត​ទាហានលប​បាញ់​សត្រូវ​ម្នាក់​ទៀត​ជា​ស្រ្តី​ឈ្មោះ​ថា “Apache”។ ខ្មាន់កាំភ្លើង​ស្រ្តីឈ្មោះ Apache នោះ​ល្បី​ថា​ពូកែវាយ​ឆ្មក់​ហើយ​ចូល​ចិត្ត​ធ្វើ​ទារុណកម្មទាហាន​ម៉ារីន​ដែលនាង​ចាប់​បាន​ទៅ។ពេល​មួយ​នោះលោក Hathcock បាន​និយាយ​ថា​ចង់​ឲ្យ​នាង Apache នោះ​ទទួល​ទារុណកម្មដ៏​អាក្រក់​វិញ។

អស់​ជា​ច្រើន​អាទិត្យ លោក​បាន​កាន់​កាំភ្លើង​របស់ខ្លួនចេញ​តាំង​ពី​ព្រឹកស្រាងៗរៀងរាល់​ព្រឹលស្វែង​រក​ខ្មាន់​កាំភ្លើង​ឈ្មោះ Apache នោះ។ បន្ទាប់​មក ល្ងាច​ថ្ងៃមួយក្នុង​ឆ្នាំ​១៩៦៦។ Land (មេបញ្ជាក់​ការរបស់​ Hathcock ហើយ​ក៏​ជា​Sniper's Spotter បាន​ឃើញនារី​ម្នាក់​ដូច​ទៅ​នឹង​ការនិយាយប្រាប់​របស់ Hathcock ដែល​ចង់​ស្វែង​រក​ដោយ​នាង​ដើរ​ឡើង​ភ្នំជាមួយ​ក្រុម​ទាហានមួយចំនួន។​ពេល​ Hathcock តម្រង់ទៅ​បាន​ឃើញ​នារី​ម្នាក់​នោះស្ពាយ​កាំភ្លើង​មួយ​មាន​កែវឆ្លុះ។​ពេល​នាង​ដើរ​រៀងផុត​ពី​គេ​ឯងបន្តិចដល់​កំពូលភ្នំ Hathcock បាន​កេះកៃ​ហើ​ម្នាក់​ឈ្មោះ Apache នោះ​ក៏​ដួល​ទៅ​រមៀល​ពី​លើ​កំពូល​ភ្នំនោះ​ទៅ។

បន្ទាប់​ពី​ការ​ធ្វើ​ឃាត Apache បាន​សម្រេច​!​រដ្ឋភិបាល​វៀតណាម​ខាង​ជើង(យៀកកុង)បាន​ប្រកាស​ថា​នរណា​អាច​យក​ក្បាល​ Hathcock មក​បាន​នឹង​ទទួល​បាន​រង្វាន់៣ម៉ឺនដុល្លារ។ បំពេញ​បេសកកម្មអស់​រយៈ​ពេល​១៣ខែ​ប្រមាញ់បាន​សត្រូវ​បាន៨៩នាក់ លោកបានស្នើសុំ​បំពេញ​បេសកកម្មអតឃាតកម្ចាត់​​មេបញ្ជាការ​ទាហាន​វៀតកុងម្នាក់។ ដោយ​មេរបស់​គាត់មិន​ចង់​ឲ្យ​លោកប្រថុយ​ជាមួយឃាតករ ដែលចង់​បាន​ក្បាលរបស់​លោក​ព្រោះ​រង្វាន់​ គាត់​ក៏​បាន​គេ​ឲ្យ​រំសាយពី​កង​ទ័ពនៅ​ឆ្នាំ​១៩៦៧​ហើយ​ឲ្យ​ទៅ​អាមេរិក​វិញដើម្បី​ទៅ​រួមឬស់​ជាមួ​ប្រពន្ធកូននៅផ្ទះក្នុងរដ្ឋ Virginia។ បាន​មួយ​អាទិត្យ​គាត់​បែរ​ជា​នឹក​កង​ពល​របស់​គាត់​នៅ​វៀតណាម​ហើយ​ចង់​ចូល​ទាហាន​ម្ដង​ទៀត។

Carlos Hathcock (1)

ក្នុង​ឆ្នាំ១៩៦៩​ Hathcock បាន​បញ្ជូន​ត្រឡប់​មក​វៀតណាម​វិញ ហើយ​ឲ្យ​ធ្វើ​ជា​មេបញ្ជាការកងអនុសេនាតូចផ្នែក​ក្រុមទាហានកាំភ្លើងស៊ីប ​ទោះ​បី​ជាការ​មក​វៀតណាម​លើក​ទី​២​នេះ​មាន​ពេលតិច​ជាងលើក​ទី​មួយក៏ដោយ។

កាលពីថ្ងៃទី ១៦ ខែកញ្ញា  Hathcockបាន​ជិះលើឡាន​ដឹកទាហានមួយគ្រឿង​ដោយ​មាន​ទាហាន​ម្នាក់​ទៀត​ជា​អ្នក​បើក។​ឡានបានបរ​ទៅ​ជាន់មីនតោនហើយផ្ទុះ ហើយ Hathcock ប៉ើងចេញ​ពីឡាន។ ខណៈរថយន្តបានឆាបឆេះយ៉ាង​ខ្លាំង គាត់បានសន្លប់បាត់បង់ស្មារតីមួយភ្លែត ​ហើយ​ងើបមក​វិញ បានឡើងទៅទាញទាហានម៉ារីន ៧ នាក់ចេញពីរថយន្តដែលកំពុងឆេះ។​ដោយ​សាររបួស​ធ្ងន់គួរសម ​ខណៈ​ដែល​ដៃជើងរលាកដែរ​នោះ  Hathcock ត្រូវជម្លៀសចេញទៅកាន់ជំរំផ្នែកវេជ្ជសាស្រ្តហើយមេបញ្ជាការឲ្យ​លោកបញ្ចប់អាជីពជាអ្នកលបបាញ់។ ចំពោះការរងរបួសក្នុងការប្រយុទ្ធផ្សេងៗ គាត់​បានគេ​បំពាក់មេដាយថ្នាក់ ​Purple Heart។

Carlos Medal

Carlos Hathcock បាន​ចាក​ចេញ​ពី​មន្ទីរពេទ្យក្នុងខែធ្នូឆ្នាំ១៩៦៩។​ពេល​នោះ​គាត់​មាន​វ័យ​២៧​ឆ្នាំ​តែ​របួសជើង​និង​ដៃ​របស់​គាត់​មិនអាច​ដូច​ដើម​វិញ​ទេ។​ប៉ុន្តែ​គាត់​នៅ​តែ​គេ​អនុញ្ញាតិ​ឲ្យ​ចូល​ធ្វើ​ទាហានដដែល​ដោយ​ជួយផ្នែកបង្វឹកកង​ទ័ព​ក្នុង​កងបាញ់ស៊ីប​ពិសេស​ក្នុង​សាលាទាហាន​មួយ​នៅ Quantico។ ប៉ុន្តែជាអកុសលនៅឆ្នាំ ១៩៧៥ សុខភាពរបស់គាត់បានចាប់ផ្តើមយ៉ាប់យ៉ឺន ហើយមិនយូរប៉ុន្មានគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺក្រិនថ្លើមហើយសុខភាពធ្លាក់ចុះយ៉ាងឆាប់រហ័ស។

ដោយ​ការ​ឈឺចិត្ត​ខ្លាំង​គាត់​បាន​ផឹក​ស្រា​ច្រើនពេលសម្រាក​ពី​ការងារ។ ពេល​កំពុងបង្រៀនសិស្សទាហានបាញ់​កាំភ្លើងលើ​រយៈ​ចម្ងាយក្នុង​ឆ្នាំ១៩៧៩​ Hathcock បានដួលសន្លប់​ហើយ​ភ្ញាក់ឡើង​លោក​នៅ​បន្ទប់​សង្គ្រោះបន្ទាន់​​ហើយ​មាន​អារម្មណ៍​ថា​ដូច​បាត់ដៃ​ទាំង​ពីរ​ហើយ​មិន​អាចដើរ​បាន​នោះ​ទេ។ ដល់​ចំណុច​នេះគាត់​បានបម្រើ​ការងារ​ជា​ទាហាន​បាន​១៩​ឆ្នាំ១០​ខែ​និង​៥​ថ្ងៃ។ ការបម្រើរយៈពេលជិត ២០ ឆ្នាំត្រូវបានគេចាត់ទុកថាជាសេវាកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយអ្នកទាំង​នោះឈានដល់ទទួលបានប្រាក់ឈ្នួលចូលនិវត្តន៍ដែលកើនឡើងជារៀងរាល់ឆ្នាំ។ ប៉ុន្តែផ្អែកលើស្ថានភាពដែលមានសភាពទ្រុឌទ្រោមរបស់គាត់ Hathcock ត្រូវបានចាត់ថាជាជនពិការទាំងស្រុងហើយត្រូវបង្ខំចិត្តចូលនិវត្តន៍ថ្វី​បើ​បាន​លុយ​ប្រាក់​ខែ​ច្រើន​ក្ដី។

ស្ថានភាព​ទាំង​នេះបាន​ធ្វើ​ឲ្យ​លោក​មាន​បញ្ហាផ្លូវចិត្ត​ធ្ងន់ធ្ងរ​​ដោយគាត់​គិត​ថា​ហាក់​បី​ដូច​ជា​គេ​ដេញ​លោក​ចេញ​ពី​កង​ទ័ព​អញ្ចឹង។ គាត់​ចាប់​ផ្ដើម​រស់នៅ​តែ​ម្នាក់ឯ​ង​មិន​ចង់​ជួប​នរណា​សូម្បី​តែ​មិត្តភ័ត្រ​ហើយ​គាត់​សឹង​តែ​ត្រូវបាន​ប្រពន្ធចាក​ចេញ​ពី​គាត់​ទៅ​ហើយ។ មួយរយៈ​ក្រោយ​មក​!​គាត់​បាន​ទៅ​កម្សាន្ត​ក្នុង​សមុទ្រ​ធ្វើ​ជា​អ្នក​ប្រមាញ់ត្រីឆ្លាម​ហើយ​ការ​កម្សាន្ត​នេះ​បាន​ធ្វើ​ឲ្យ​គាត់ប្រសើឡើង​វិញ​មែន​ទែន។

Hathcock1

ក្រោយមកគាត់ក៏បានមកធ្វើទស្សនកិច្ចនៅកន្លែងបណ្តុះបណ្តាលអ្នកលបបាញ់នៅ Quantico ដែល​ជា​កន្លែង​គាត់​ធ្លាប់ធ្វើ​ការជាអ្នកបង្ហាត់បង្រៀន​ហើយនិស្សិតបានស្វាគមន៍គាត់នៅពេលដែលគាត់បានក្លាយជាឥស្សរជនគួរឱ្យកោតសរសើរ។ក្នុង​វ័យ​៥៦ឆ្នាំ នៅថ្ងៃទី ២២ ខែកុម្ភះឆ្នាំ ១៩៩៩ លោក Carlos Hathcock ​បានទទួលមរណភាពដោយសារភាពដោយ​សារជំងឺចាស់របស់​គាត់បន្សល់​ទុក​ពី​របួសពេល​ធ្វើ​ទាហាន។ គាត់ត្រូវបានគេបញ្ចុះនៅសួន Woodlawn Memorial Gardens នៅ Norfolk រដ្ឋ វើជីននៀ៕