រឿងរ៉ាវរបស់ម្តាយ ពេជ្រ សូលីកា ដែលបានសម្លាប់ស្រ្តីវ័យ ៥០ ឆ្នាំម្នាក់នៅសង្កាត់ចាក់អង្រែក្រោម បានផ្ទុះខ្លាំងកាលពីថ្ងៃទី ១៣ មករា ឆ្នាំ ២០២០ កន្លងទៅ។
ដោយឡែកកាលពីយប់មិញម៉ោងប្រហែលជាង ១១ យប់ តារាចម្រៀង ពេជ្រ សូលីកា ផ្ទាល់ក៏បានបញ្ចេញសារបង្ហាញពីអារម្មណ៍បាក់ទឹកចិត្តនិងសម្ពាធដែលនាងកំពុងមានប្រាប់ទៅកាន់សាធារណជន ដោយសារវែនអន្លាយមួយនោះក៏ទទួលបានការចូលចិត្តជាង ២ មុឺនដង និង Share ចេញជាង ១១ ០០០ ដងមកទល់ព្រឹកថ្ងៃទី ១៤ មករានេះ។
ក្នុងចំណោមនោះក៏មានដៃគូធ្លាប់បម្រើការងារសិល្បៈរាប់ឆ្នាំជាមួយគ្នាលោក នីកូ បានធ្វើការ Share និងរៀបរាប់នូវពាក្យលើកទឹកចិត្តមួយចំនួនទៅកាន់ ពេជ្រ សូលីកា ផងដែរ។
តាមរយៈការប្រើប្រាស់ទំព័រផ្លូវការ Nico Mrcookies ដែលមានចំនួន Like ជាង ៥៣២ ០០០ នាក់ បានសរសេរយ៉ាងដូច្នោះថា៖ "
មកទល់ស្មេីនេះខ្ញុំអារម្មណ៏មិននៅក្នុងខ្លួនទេ ព្រោះបព្ហារបស់គាត់ តាំងពីដេីមមកទល់ពេលនេះអាចថាខ្ញុំស្គាល់គាត់ច្បាស់ ដឹងរឿងគ្រប់យ៉ាងតាំងពីមុនមកទល់ពេលនេះថាខ្សែរជីវិតក្មេងស្រីម្នាក់នេះជួបបព្ហាអីខ្លះ តស៊ូយ៉ាងណាខ្លះ (ខ្ញុំស្គាល់គាត់មុនពួកយេីងចូលច្រៀងទាំងពីរនាក់ ព្រោះផ្ទះជាប់គ្នា) ទោះនៅជិតគ្នាទាស់ទែង អន់ចិត្តខឹងខ្លាំងយ៉ាងណា មានគ្រប់បែបយ៉ាង តែខ្ញុំមិនដែល ភ្លេចអាណិត ភ្លេចបារម្ភពីគាត់ទេ រឿងកេីតឡេីងរួចទៅហេីយគ្រប់យ៉ាងមិនអាចបកក្រោយទេមានតែពាក្យថាស្តាយ ស្តាយក្រោយចំពោះរឿងទាំងអស់ដែលបានកេីតឡេីង
តែខ្ញុំពិតជាអគុណការឆ្លេីយតប ជារួម បង្ហាញថា ប្អូនរឹងមាុំតស៊ូទៅមុខទៀត ជាម្តាយ ជាបងស្រីដ៏ល្អសំរាប់ប្អូន និងកូនក្នុងផ្ទៃ
ជាថ្មីម្តងទៀតសូមចូលរួមសោកស្តាយគ្រួសាសពដែលបាត់បង់សមាជិកជាទីស្រលាញ់របស់គ្រួសាផងដែរ និងសូមវិញ្ញាណខ័ណ្ឌទៅកាន់សុគតិភព
ដោយក្តីអនុគ្រោះ ពីខ្ញុំ"៕
ប្រភព៖ Nico mrcookies