ក្រោយពីមានបញ្ហានិងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងបណ្តាញសង្គមនិងតាមប្រភពសារព៍ត័មានធំៗទាក់ទងនឹង ម្តាយរបស់តារាចម្រៀងល្បីឈ្មោះ ពេជ្រ សូលីកា ។កាលពីប៉ុន្មាននាទីមុននេះ ពេជ្រ សូលីកាក៏បានបង្ហោះសារឆ្លើយតបថា ៖
រឿងដែលបានកើតឡើងហើយវាក៏មិនអាចបកក្រោយ បានដែរ នេះជាអ្វីដែលខ្ញុំកំពុងប្រាប់មកដល់ខ្លួនឯង ព្រោះថានៅពេលឥឡូវនេះខ្ញុំមានតួនាទីដែលត្រូវធ្វើច្រើនជាងមុនទៀត
ដើរតួជាឪពុកផង
ដើរតួជាម្ដាយផង
ដើរតួជាបងស្រីផង
ហើយនៅមិនយូរទៀត
ខ្ញុំក៏ត្រូវមានតួនាទីធ្វើជាម្ដាយរបស់គេមួយរូបទៀត
ព័ត៌មាន នឹង សង្គមមនុស្ស ដែលបានវាយប្រហារមកលើខ្ញុំ រូបថតខ្ញុំ ឈ្មោះរបស់ខ្ញុំ តើខ្ញុំប្រឈមមុខជាមួយកូនខ្ញុំទៅថ្ងៃអនាគតយ៉ាងម៉េច? បើខ្ញុំមិនមែនជាតារា ជាមនុស្សធម្មតា មិនមានអ្នកស្គាល់ខ្ញុំ តើបងៗសារ ព័ត៌មាន អាចមកយករូបខ្ញុំ ប្រើឈ្មោះរបស់ខ្ញុំ មកដាក់ទន្ទឹមគ្នាជាមួយជនរងគ្រោះ
ដែលមានគ្រប់ Page ព័ត៌មាន ទាំងអស់ បែបនេះដែរទេ?
ខ្ញុំនិយាយតាមត្រង់ ខ្ញុំពិតជាបាក់ទឹកចិត្តខ្លាំងណាស់ក្នុងពេលឥឡូវនេះ ហើយខ្ញុំក៏ខ្លាចពាក្យថាជីវិតសិល្បះមួយនេះដែរ នេះមិនមែនជាការសម្ដែងតែវាជាអាម្មណ៍ពិតរបស់ខ្ញុំ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីអង្គុយហើយយំ លេបបាយមិនចូលរួចក៏សួរខ្លួនឯងថាខ្ញុំនៅជាកូនដែលមិនទាន់ល្អគ្រប់គ្រាន់មែនទេ ហេតុអីទើបអ្នកមានគុណខ្ញុំមានបញ្ហានៅក្នុងចិត្តរឿងអ្វី បានជាខ្ញុំមិនដឹងខ្ញុំស្ដាយក្រោយ បើខ្ញុំបានដឹងថាគាត់កំពុងជួបបញ្ហាអ្វីខ្ញុំនឹងមិនបណ្ដោយអោយគាត់មកពិបាកបែបនេះទេក៏មិនបណ្ដោយអោយ ប្អូនស្រីរបស់ខ្ញុំ ឃើញនៅរូបភាពបែបដែរ ខ្ញុំអាណិតប្អូនខ្ញុំ ដឹងហើយ លឺហើយ តែខំទ្រាំមិនសួរមិននិយាយ សុខចិត្តទៅលួចអង្គុយយំនឹកម៉ាក់បងៗ សារព័ត៌មាន នឹងអ្នកដែលកំពុងសើចចំអកគ្រួសារខ្ញុំ ត្រូវចាំថា អ្នកមិនបានធ្វើអោយខ្ញុំមានអាម្មណ៍ថា បាក់ទឹកចិត្ត នឹងខ្លាចសង្គមមួយនេះ តែខ្ញុំម្នាក់ទេ អ្នកក៏កំពុងអោយក្មេងស្រីដែលគ្នាមិនដឹងអី ក៏កំពុងទទួលអារម្មណ៍បែបហ្នឹងដូចខ្ញុំដែរ ៕
ម៉ាក់ហត់ខ្លាំងណាស់ហើយទើបម៉ាក់មិនអោយកូនដឹងបែបនេះ
ម្ដាយខ្ញុំធ្វើខុស គាត់ក៏បានទទួលនូវកំហុសចំណែកច្បាប់ក៏បានធ្វើការ ទៅតាមផ្លូវច្បាប់តែហេតុអ្វីអ្នកដែលគ្មានមេត្តាខំប្រឹងមកកាត់ក្ដី ជំនួសច្បាប់បន្ថែមទៀតបែបនេះម្នាក់ៗសុទ្ធតែមានម្ដាយ សុទ្ធតែខ្លាចជួបរឿងបែបនេះនៅលើគ្រួសារខ្លួនអ្នកក៏មើលមិនឃើញនៅស្អែក ខ្ញុំក៏មើលមិនឃើញនៅស្អែកហេតុអីមកសប្បាយនៅលើគំនរទុក្ខរបស់ខ្ញុំ?
អ្វីដែលខ្ញុំអាចធ្វើបានតែមួយគត់ គឺ រឹងមាំ រឹងមាំ ដើម្បីប្អូន
ដើម្បីកូន នឹងអនាគតគ្រួសាររបស់ខ្ញុំ
សុំទោសណា៎ម៉ាក់ 🙏🏻