មនុស្សស្រីល្អ មិនងាយមានសង្សារ មនុស្សស្រីអស្ចារ្យ មិនងាយមានប្ដី តើជាការពិតមែនទេ?

ត្រូវហើយ មនុស្សស្រីសម័យនេះ អាចនឹងមានសង្សារមែន តែជាក់ស្ដែង នាងហាក់ដូចជាមិនទាន់ចង់រៀបការ សាងគ្រួសារសោះ។ មនុស្សស្រីខ្លះ អាយុម្ភៃក្រាស់ ឬសាមអីហើយ នៅឡើយមិនទាន់គិតគូរ រឿងគូស្រករហ្នឹងទៀត តើមកពីអ្វីទៅ?

គេថា មនុស្សស្រី បើកាលណានាងរឹងមាំខ្លាំងពេក នាងប្រាកដជា ចង់រស់នៅម្នាក់ឯងច្រើនជាង មានគូស្រករ ឬប្ដី។ ធម្មតាទេ បើមនុស្សស្រីនាងអាច ធ្វើការ រកលុយ បានប្រាក់ចំណូល មានលុយ មានឡាន មានផ្ទះជារបស់ខ្លួនឯងហើយនោះ នាងប្រាកដជាលែងខ្វល់រឿងស្នេហាអីហ្នឹងហើយ មិនស្រួល មានអ្នកណាមកតាមនាង ចង់ញ៉ែនាង អាចនឹងជេរផ្អើលភូមិក៏ថាបានដែរ នេះដោយហេតុ មកពីនាងរឹងមាំខ្លាំងពេក ឯករាជ្យខ្លាំងពេក។

81868802_2707524262662058_7651494399716622336_o

ប៉ុន្តែក៏មានមនុស្សស្រីខ្លះ អាចព្រោះតែបញ្ហា ការឈឺចាប់ ឬការបែកបាក់ស្នេហាកន្លងមក ក៏ធ្វើឱ្យនាង លែងមានអារម្មណ៍ចង់សាងទំនាក់ទំនងម្ដងទៀត ជាពីសេសគឺ ការបង្កើតគ្រួសារ នាងអាចនឹងខ្លាចរអា ខ្លាចការបែកបាក់សាជាថ្មី ឬអាចនិយាយបានថា នាងខ្លាចអ្នកដែលចូលមកក្នុងជីវិតនាង គ្មានកំណើត សាងតែបញ្ហាមកឱ្យនាង ទើបនាងសម្រេចចិត្តរស់នៅម្នាក់ឯង។

82788015_2710301922384292_3974569066500194304_o

ពាក្យគេថា មនុស្សស្រី បើនាងមានងារម្មណ៍ថា នាងល្អ ត្រឹមត្រូវ នាងនឹងមិនយកសង្សារ នាំតែខ្វល់ចិត្តទេ នាងសុខចិត្តរៀបការតែម្ដង តែបើមនុស្សស្រី គិតថាខ្លួននាងអស្ចារ្យ ឬខ្លាំងពូកែហើយនោះ នាងអាចនឹងមិនយកប្ដីឡើយ ព្រោះមនុស្សណាក៏ចូលក្នុងជីវិតនាងមិនចុះដែរ ជាពិសេសគឺ មនុស្សប្រុសទន់ជ្រាយ មិនចេះគិត គ្មានគំនិត គ្មានកំណើត៕

81600923_2689817004432784_5849145591954669568_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ