ជាការពិតណាស់ឈុតសំលៀកបំពាក់ប្រពៃណីបុរាណខ្មែរ ត្រូវបានគេដឹងថាមានភាពស្រស់ស្អាត ថ្លៃថ្នូរ ប្រកបដោយភាពទន់ភ្លន់ តែរឹងមាំ ថែមទាំងមានលក្ខណៈប្លែកខុសពីឈុតដទៃ ដែលធ្វើឱ្យបរទេសជាច្រើនសុទ្ធតែចង់ស្គាល់ ចង់សាកគ្រងឈុតបុរាណខ្មែរស្ទើរតែគ្រប់ៗគ្នា។
តារាម៉ូឌែលប្រុសមួយរូបនេះត្រូវបានគេដឹងថា មានឈ្មោះ Olivier Fra បានសាងស្នាដៃជាច្រើនលើឆាកបង្ហាញម៉ូត និងការផ្សព្វផ្សាតម៉ូតខោអាវអន្តរជាតិផងដែរ។ បន្ថែមពីនោះការបង្ហោះរូបភាពឈុតបុរាណខ្មែរមួយនេះ លោកបានបង្ហាញអារម្មណ៍រីករាយ ថែមទាំងរៀបរាប់ថា ជាឈុតដែលលោកស្រលាញ់ជាងគេក្នុងចុងឆ្នាំ ២០១៩ ផងដែរ ដែលឈុតនេះជាឈុតទី១ហើយ ដែលលោកបានថតបង្ហាញនៅក្នុងប្រទេសកម្ពុជាទៀតផង។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖