ជឿថាគ្មានអ្នកណាម្នាក់ដែលចង់មានរាងម៉ាប់ៗ ធាត់ៗ រហូតគេហៅថាជ្រូកនោះទេ តែអ្វីដែលស្ទើរតែមិនគួរឱ្យជឿនោះ តាមជំនឿត្រូវបានគេដឹងថា មានមនុស្សដែលកើតឆ្នាំទាំង ៤ នេះ កាន់តែមានសាច់ កាន់តែធាត់បែរជាមានលាភហូរចូល ទឹកលុយឡើងទៅតាមមាឌទៅវិញ។
តោះ! មកតាមដានឆ្នាំទាំង ៤ ដែលកាន់តែធាត់ កាន់តែមានលុយ ដូចជា៖
១. ឆ្នាំវក៖ អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានចរិតរឹងមាំ មិនថាធ្វើអ្វីទេសុទ្ធតែចង់ធ្វើមុនគេជានិច្ច ដែលធ្វើឲ្យអ្នកដទៃមិនសូវពេញចិត្ត។ ប្រសិនជាអ្នកមានរាងតូច នោះមើលទៅមិនសូវមានភាពស្និទ្ធស្នាលជាមួយអ្នកដទៃឡើយ។ ម្យ៉ាងទៀតគេជាមនុស្សដែលមានរឿងច្រើនត្រូវខ្វល់ ជាហេតុដែលធ្វើឲ្យញ៉ាំច្រើន។ ប៉ុន្តែនៅពេលដែលអ្នកញ៉ាំច្រើន ហើយធាត់ អ្នកនឹងអាចមានមិត្តភក្តិច្រើន ថែមទាំងអាចនាំលាភចូលទៀតផង។
២. ឆ្នាំរការ ៖ អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលចូលចចិត្តនិយាយដោយមិនឆ្លងកាត់ខួរក្បាល បើចង់និយាយអ្វីគឺនិយាយហើយ។ ប៉ុន្តែគេជាមនុស្សដែលមានចិត្តល្អទេ។ គេជាមនុស្សដែលចូលចិត្តតែងខ្លួន ដោយចង់ស្រកទម្ងន់ជានិច្ច។ ដូចនេះសូមអ្នកកុំចង់ស្រកខ្លាំងអី នៅពេលដែលអ្នករាងធាត់បន្តិតទើបស្អាត ហើយមើលទៅមានលាភពេញខ្លួន។ អ្នកនឹងមិនសូវមានគេប្រកាន់នឹងពាក្យសម្តីរបស់អ្នកឡើយ ថែមទាំងអាចទាក់ទាញលាភសំណាងចូលទៀតផង។
៣. ឆ្នាំកុរ៖ អ្នកដែលកើតនៅឆ្នាំនេះពុំសូវចង់បានអ្វីធំដុំទេ។ ទោះបីជាយ៉ាងនេះក៏ដោយក៏ទេវតាទ្រព្យមិនបោះបង់ការស្រឡាញ់ចំពោះគេដែរ។ ម្យ៉ាងទៀតអ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានចិត្តទូលាយ មិនដែលយករឿងស្មុគស្មាញដាក់ខ្លួនឡើយ។ គេជាមនុស្សដែលចូលចិត្តញ៉ាំ ដោយញ៉ាំកាន់តែច្រើនកាន់តែធាត់ ថែមទាំងអាចទទួលបានការស្រឡាញ់ពេញចិត្តរបស់ទេវតាទ្រព្យទៀតផង។ នៅពេលដែលធាត់ នោះអ្នកនឹងមានអ្នកតាមជួយច្រើន។
៤. ឆ្នាំមមែ៖ អ្នកដែលកើតនៅឆ្នាំនេះបើមានរាងស្គម នោះមើលទៅទន់ខ្សោយជាខ្លាំង។ ប៉ុន្តែនៅពេលដែលគេមានរាងធាត់ នោះនឹងមើលទៅគួរឲ្យស្រឡាញ់ ដែលអាចទទួលបានការស្រឡាញ់ពីអ្នកដទៃច្រើន។ ដូចនេះគេនឹងអាចទាក់ទាញអ្នកដែលតាមជួយច្រើន នោះនឹងមានគេបញ្ជូលទ្រព្យមករកអ្នកដោយមិនដឹងខ្លួន៕