លើលោកនេះមានសាសនាជាច្រើនដែលយើងមិនបានដឹង និងស្គាល់អស់ ដោយសាសនាគឺជារបៀបប្រៀបប្រដៅមនុស្សជាតិមួយឱ្យគោរព និងប្រតិបត្តិតាម ហើយភាគច្រើនសាសនាសុទ្ធតែជាបង្រៀន និងអប់រំមនុស្សឱ្យល្អទាំងអស់ ដែលសាសនាល្បីដែលយើងស្គាល់មានតែប៉ុន្មានតែប៉ុណ្ណោះ ដូចជា សាសនាព្រះពុទ្ធ សាសនាគ្រឹស្ត សាសនាអ៊ីស្លាម សាសនាតៅ និងសាសនាជាច្រើនទៀត ។
នៅក្នុងនោះថ្មីៗនេះ មានសាសនាមួយបាននឹងកំពុងតែល្បីពេញបណ្តាញសង្គមខ្មែរបស់យើងនិយាយតៗគ្នា និងវែកញែកមិនអស់មិនហើយ ហើយក៏ជាសាសនាដែលធ្វើឱ្យគ្រប់គ្នាខ្លាចរអារណាស់ដែរនោះគឺ « សាសនានរក ឬសាសនា ILLUMINATE»។
« សាសនានរក ឬសាសនា ILLUMINATE» ត្រូវបានគេដឹងថាជាសាសនា ដែលអាចជួយឱ្យមនុស្សមានភាពល្បីល្បាញ និងមានបានរហូតក្លាយជាមហាសេដ្ឋី ហើយក៏មានមនុស្សជាច្រើនបានអះអាងថាបុគ្គលល្បីៗ និងមេដឹកនាំជាច្រើនលើពិភពលោកកំពុងតែដើរលើផ្លូវសាសនាមួយនេះ ដែលជាហេតុធ្វើឱ្យពួកគេទទួលបានភាពជោគជ័យនៅក្នុងអាជីពរៀងៗខ្លួន។
នៅក្នុងនោះ បច្ចុប្បន្នសាសនាមួយនេះកំពុងតែរំខានជាខ្លាំងចំពោះសន្តិសុខ និងសណ្តាប់ធ្នាប់ប្រទេសមួយចំនួននៅក្នុងពិភពលោក ដោយការតំណាលពីមាត់មួយទៅមាត់មួយ នូវភាពអាក្រក់នៃសាសនានេះ ដោយគេឱ្យឈ្មោះថា សាសនាដែលខាបយកព្រលឹងទៅឋាននរក។ ដោយបន្ថែមពីនោះ ក្រុមសាសនានេះពិតជាមានភាពអាថ៌កំបាំង និងមានការលាក់ខ្លួនជាក្រុមយ៉ាងជិតបំផុត ហើយអ្នកដែលមានខ្សែរយៈតែប៉ុណ្ណោះ ទើបអាចចូលរួមសាសនា និងធ្វើពិធីដើម្បីគោរពបូជាសាសនាមួយនេះ។
បើទោះបីជាសាសនានេះស្តាប់មើលទៅ ដូចជាល្អជួយឱ្យមនុស្សសមនូវបំណងប្រាថ្នា ជាមាសប្រាក់ ភាពមានបាន កេរ្តិ៍ឈ្មោះ ភាពល្បីល្បាញ និងអំណាចយ៉ាងណាក៏ដោយ តែអ្នកដែលចូលសាសនាដែលមាននិមិត្តសញ្ញាភ្នែកបើកម្ខាងមួយនេះ ត្រូវមានលក្ខខណ្ឌដោះដូរ នោះត្រូវតែប្តូរយកព្រលឹងអ្នកឱ្យទៅឋាននរក ហើយអ្នកនឹងប្រែក្លាយទៅជាមនុស្សផ្សេងទៀតដែលធ្វើអ្វីមួយដោយមិនដឹងខ្លួន ពោលគឺជាអំពើអាក្រក់ និងអំពើបាប ជាពិសេសរាល់យប់អ្នកនឹងមានប្រតិកម្មដោយមិនដឹងខ្លួនដូចជា ប្រកាច់ កាច់ដៃកាច់ជើង និយាយម្នាក់ឯង ដោយនេះគឺជាការរំខានពីវិញ្ញាណនៅឋានរកដែលអ្នកបានដោះដូរវិញ្ញាណនោះឯង។
អ្នកកាន់សាសនានេះងប់ងល់ ពេលខ្លះថែមទាំងហ៊ានធ្វើអ្វីជាច្រើនដែលនឹកស្មានមិនដល់ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ និងចិត្តបរិសុទ្ធចំពោះសាសនាដូចជា៖ ត្រូវហ៊ាន. ផឹក / ឈាម./ ស្រស់ សំ. លា .ប់សត្វ មានគុំគួន ថែមទាំងអាចឈានរហូតដល់សំលាប់មនុស្សជាដើម។
ក្រៅពីធ្វើឱ្យអ្នកសាងអំពើបាបហើយនោះ សាសនានេះនឹងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព និងជីវិតមនុស្សនៅក្បែរខ្លួន ដូចជាសាច់ញាតិ មិត្តភក្តិជាដើម ហើយពេលដែលអ្នកស្លាប់ទៅអ្នកនឹងនៅឋាននរកបម្រើពួកគេជារៀងរហូតផងដែរ។
តាមប្រភពព័ត៌មានជាច្រើនបានឱ្យដឹងថា មានមនុស្សមួយចំនួនបានភ្ញាក់រលឹកដឹងខ្លួនពីសាសនានរកនេះ ដូច្នេះពួកគេបានដកថយ និងលែងកាន់សាសនានេះតទៅទៀតហើយ តែការដកខ្លួនបែបនេះ ពួកគេនឹងទទួលរងនូវទណ្ឌកម្មមួយចំនួនតិច ឬស្រាល អ្នកខ្លះអស់បុណ្យសក្តិមាសប្រាក់អំណាច អ្នកខ្លះបាត់បង់កេរ្តិ៍ឈ្មោះធ្លាក់ដុនដាន ហើយបើធ្ងន់ធ្ងរអាចបាត់បង់ជីវិតទៀតផង។
ទោះជាយ៉ាងណានេះគ្រាន់តែជាប្រភពព័ត៌មានដែល « ក្នុងស្រុក » បានប្រមូលយកមកតាមប្រភពព័ត៌មានបរទេសមួយចំនួនតែប៉ុណ្ណោះ ជាការពិតយ៉ាងណា សូមប្រិយមិត្តធ្វើការពីចារណាដោយប្រើវិចារណញ្ញាណ និងកុំហ៊ានសាកល្បងឱ្យសោះ។ លើលោកនេះគ្មានកម្លាំងអ្វីស្មើកម្លាំងកម្មផល សាងអ្វីទទួលនឹង ការប្រឹងប្រែងតស៊ូរមែងតបស្នងផ្លែផ្កាលទ្ធផលល្អជាដាប។
អត្ថបទខាងលើរក្សាសិទ្ធដោយ៖ ក្នុងស្រុក (សូមកុំធ្វើការចំលងដោយគ្មានការអនុញ្ញាតិប្រយ័ត្នបាប) ។