កាលពីថ្ងៃទី ៩ មករាកន្លងទៅ សារព័ត៌មានក្នុងស្រុកជាច្រើនបាចុះផ្សាយពាក់ព័ន្ធនឹងរឿងរ៉ាវដែលសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យនិងធ្វើការដកហូតនៅឡេលាបខ្លួនម៉ាក NK ដែលជាផលិតផលរបស់អ្នកនាងខ្ញុង រមែងផ្សាយផ្ទាល់ Live លក់លើបណ្តាញសង្គម។
ជុំវិញរឿងរ៉ាវនេះ គេឃើញមានសារព័ត៌មានខ្លះក៏ប្រើប្រាស់នៅអត្ថន័យខ្លឹមសារអត្ថបទនិងចំណងជើងរាងហួសហេតុ ពោលគឺអាចប៉ះពាល់ដល់ស្លាកយីហោរបស់ម្ចាស់ផលិតផលផ្ទាល់ ប្រសិនផលិតផលនោះមានច្បាប់ត្រឹមត្រូវឬត្រូវបានដោះស្រាយដោយប្រការណាមួយ ដែលយើងមិនបានដឹងច្បាស់។
គណនី អូន សុកាន់ដា ដែលត្រូវបានគេស្គាល់ជាគណនីរបស់តារាកំប្លែង 'នាងខ្ញុង' ក៏បានបង្ហោះនូវពាក្យចោតដោតមួយចំនួនដូចខាងក្រោម៖