បន្ទាប់ពីក្រសួងសាធារណការនិងដឹកជញ្ជូន ប្រកាសឲ្យដំណើរការនៅការដាក់លក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តកាលពីថ្ងៃទី ៧ មករាកន្លងទៅ ស្រាប់តែលោកអេង ឬទ្ធីចាត់ចែង Surprise ជូនភរិយាអ្នកនាង ស៊ឹម សូលីកាភ្លាមៗតែម្តង។
ជាមួយនឹងរថយន្តសេរ៊ីទំនើប Lexus LX 570 Kuro Black Edition ពណ៌ខ្មៅរបស់ស៊ឹម សូលិកា ស្វាមីលោកអេង ឬទ្ធីបានធ្វើផ្លាកលេខលក្ខណៈពិសេសមួយនោះ ដោយមានឈ្មោះ S.SOLIKA ហើយបើតាមដឹងតាមរយៈការ Comment នៅតម្លៃរបស់គណនីហ្វេសប៊ុកមួយគឺផ្លាកលេខនោះមានតម្លៃប្រមាណ ២៤ ៤០៨ ០០០ រៀល ឬប្រហែលខ្ទង់ ៦ ពាន់ដុល្លារឯណោះ។
រំឭកថានេះអាចរាប់ជារឿងដ៏រំភើបមួយសម្រាប់អ្នកនាង ស៊ឹម សូលិកា ដោយនាងក៏ជាតារាស្រីទី ១ នៅកម្ពុជាដែលបានសម្ភោធប្រើប្រាស់ផ្លាកលេខពិសេសមួយនេះផងដែរ៕
ប្រភព៖ Facebook