នាយករដ្ឋមន្រ្តីរបស់ប្រទេសអ៊ីស្រាអែលលោក Benjamin Netanyahu បានប្តេជ្ញាថានឹងបើកការសងសឹកដ៏សាហាវបំផុតមួយទៅលើអ៊ីរ៉ង់ ប្រសិនណាពួកគេហ៊ានធ្វើការវាយប្រហារមកលើប្រទេសអ៊ីស្រាអែល ដែលជាផ្នែកមួយនៃការឆ្លើយតបជុំវិញអំពើសងសឹកលើឃាតកម្មនៃមេបញ្ជាការជាន់ខ្ពស់លោក Qassem Soleimani ដែលបានកើតឡើងកាលពីថ្ងៃទី ៣ មករាកន្លងទៅ។
មេដឹកនាំអ៊ីស្រាអែលលោក Netanyahu បានថ្លែងនៅសន្និសីទសារព័ត៌មានមួយនាថ្ងៃពុធនេះថា៖ "យើងកំពុងប្រកាន់ភ្ជាប់លើការប្រឆាំងចំពោះអ្នកដែលព្យាយាមចង់សម្លាប់យើង ហើយយើងក៏បានប្តេជ្ញាចិត្តថានឹងវាយប្រហារតបតទៅវិញយ៉ាងចាស់ដៃប្រសិនយើងរងការខូចខាតណាមួយ"។
លោក Netanyahu ក៏បានចោទប្រកាន់ថាការស្លាប់របស់ Soleimani គឺជាទំនួលខុសត្រូវបុគ្គល ព្រោះនេះកំពុងតែបំភិតបំភ័យដល់ប្រជាជនស្លូតត្រង់ទូទាំងសកលលោកហើយធ្វើឲ្យពិភពលោកមានអស្ថិរភាពទៀតផង។
លោកបានអះអាងថាប្រធានាធិបតីអាមេរិកលោក Donald Trump គួរតែទទួលបានការសាទរ ការដែលសម្លាប់មេបញ្ជាការជាន់ខ្ពស់រូបនេះ ព្រោះបើតាមដឹងលោក Soleimani គឺមានផែនការចង់ធ្វើសកម្មភាពភេរវកម្មនៅជុំវិញពិភពលោក៕
ប្រភព៖ RT