(វីដេអូ) ជំនះ​គ្រប់​យ៉ាង! ទី​បំផុត ហេង វិសាល​ទិញ​រថយន្ត Corolla ២០២០ លើក​ទឹកចិត្ត​ខ្លួន​ឯង ​និង​ខ្សែ​ក​ពេជ្រ​តម្លៃ​ ៦ ៩០០ ដុល្លារ​ជូន​ម្តាយ​ទៀត

នៅ​ឆ្នាំ​ថ្មី ២០២០ នេះ YouTuber ល្បី​ឈ្មោះ​និង​មាន​រូប​សង្ហា​ដែល​គ្រប់​គ្នា​ស្គាល់​រហ័ស​នាម​ថា 'BOY LOY' ឬ​មាន​ឈ្មោះ​ពិត 'ហេង វិសាល' បាន​ទិញ​កាដូ​មួយ​លើក​ទឹកចិត្ត​ខ្លួន​ឯង​និង​កាដូ​តម្លៃ​រាប់​ពាន់​ដុល្លារ​ជូន​ម្តាយ​ជា​ការ​សង​គុណ​ថែម​ទៀត។

82726460_1522546051253020_4307426317520863232_o

80127088_1489465294561096_6113053241891618816_o

79683972_1485056671668625_68174677314371584_o

78059422_1464070550433904_6215665001345056768_o

នៅ​វីដេអូ​ដែល​បង្ហោះ​ផ្សាយ​លើ​បណ្តាញ​សង្គម​កាល​ពី​ជាង​ ១ ម៉ោង​មុន ហេង វិសាល ដែល​ជា​និស្សិត​ផ្នែក​ព័ត៌មាន​វិទ្យា (IT) រូប​នេះ បាន​និយាយ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​និង​ដើមទង​នៃ​ការ​ជម្នះ​គ្រប់​ពាក្យ​រិះគន់​គ្រប់​បែប​យ៉ាង ទម្រាំ​បាន​ក្លាយ​ជា YouTuber ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា​និង​ទទួល​បាន​ការ​ស្រលាញ់​ពី​សំណាក់​អ្នក​គាំទ្រ​ខ្ទង់​លាន​នាក់។

76646859_1421605574680402_5450727597895843840_o

74279627_1425554024285557_2824709671711932416_o

60352151_1280840212090273_5747713058722021376_o

59548637_1275299972644297_8072970630078660608_o

ហេង វិសាល​បាន​បង្ហើប​ថា​លោក​ធ្លាប់​ជា​បុគ្គលិក​បម្រើការ​តំណែង​វិស្វករ​កម្មវិធី អាច​ទទួល​បាន​ប្រាក់​ខែ ២ ៥០០ ដុល្លារ​នៅ​ឯ​ប្រទេស​ជប៉ុន ប៉ុន្តែ​សម្រេច​ចិត្ត​បោះបង់​ហើយ​មក​រស់នៅ​ស្រុក​ខ្មែរ​និង​ជម្នះ​ពាក្យ​រិះគន់​របស់​មនុស្ស​មួយ​ចំនួន លើ​ឆន្ទៈ​ធ្វើ​វីដេអូ​និង​គោលដៅ​ក្លាយ​ជា YouTuber រហូត​ទទួល​បាន​ជោគជ័យ​ទាល់​សព្វថ្ងៃ។

Maxresdefault

ឆ្លៀត​ឱកាស​នៃ​ការ​ខិតខំ​ប្រឹងប្រែង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំមក​នេះ បុរស​មាន​មុខមាត់​កូន​កាត់​កូរ៉េ​បាន​សង្កត់​ធ្ងន់​ថា​ខ្លួន​ធ្លាប់​សម្រេច​សមិទ្ធផល​សម្រាប់​ខ្លួន​ឯង តាម​រយៈ​ការ​ទិញ​ផ្ទះ និង​កំពុង​បង់រំលោះ​ដី​ពីរ​កន្លែង​ផ្សេង​ទៀត ហើយ​ចូល​ដល់​ឆ្នាំ ២០២០ ក៏​សម្រេច​ទិញ​កាដូ​ជា​រថយន្ត Toyota Corolla Altis សេរ៊ី​ ២០២០ មួយ​គ្រឿង​សម្រាប់​ខ្លួន​ឯង និង​ខ្សែ​ក​ពេជ្រ​តម្លៃ ៦ ៩០០ ដុល្លារ​ជូន​ម្តាយ​ទុក​ជា​ការ​សង​គុណ​៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=7MKXPL8K2hY