ជារៀងរាល់ឆ្នាំ ឱ្យតែដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន កូនចៅសែស្រឡាយចិន តែងតែមានការរៀបចំតុបតែងផ្ទះយ៉ាងស្អាតបាត និងត្រៀមរៀនចំគ្រឿងសែនតង្វាយផ្សេងៗទៅតាមទំនៀមទម្លាប់រៀងៗខ្លួន។
នៅក្នុងនោះ ការតុបតែងបិតអក្សរចិននៅក្ខោងទ្វារផ្ទះ គឺជាប្រពៃណីដែលជនជាតិចិនតែងតែធ្វើ ដោយអក្សរចិននោះមានជាអក្សរពណ៌មាស ឬខ្មៅ ចារលើក្រដាសពណ៌ក្រហម ដោយតួអក្សរ 福 ( Fu) ដែលតួអក្សរនេះមានន័យថា « ទ្រព្យ ឬ សំណាងល្អ » ។ ដោយតួ 福 (Fu) នេះផងដែរ ជាតួអក្សរប្រពៃណីមួយរបស់ប្រជាជនចិនក្នុងអំឡុងពេល 春节 [Chun-Jie] ឬបុណ្យនិទាឃរដូវ (ចូលឆ្នាំថ្មី) ជារៀងរាល់ឆ្នាំ។
អក្សរ 福 (Fu) ភាគច្រើនត្រូវបានគេប្រើប្រាស់ញឹកញាប់បំផុត ដោយការបិតអក្សរបញ្ច្រាស់ ដោយមានមនុស្សមួយចំនួនប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីតួអក្សរប្រពៃណីនេះបែរជាត្រូវបញ្ច្រាស់ពីលើទៅក្រោមបែបនេះ?
ជាការពិតណាស់ អក្សរ 福 (Fu) ត្រូវបានគេដឹងថាការបិតបញ្ច្រាស់ គឺដោយសារតែពេលបិតបញ្ច្រាស់ចុះក្រោមអក្សរ 福 (Fu) ដែលប្រែថា ទ្រព្យ ឬ សំណាងនេះ បានប្រែក្លាយជាអក្សរមួយផ្សេងទៀតគឺ 倒 (Dao) គឺជាតួអក្សរមួយ ដែលប្រែថា « មកដល់ 到« ( DAO) ។
ដូច្នេះហើយបានពួកគេជឿថា ពេលបិតអក្សរ 福 (Fu) បញ្ច្រាស់ គឺមានន័យថា 福 « សុភមង្គល សំណាងល្អ » នឹងត្រូវបាន«មកដល់ 倒 » ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក