មិនដែលដឹងសោះ! ក្រដាសបិតផ្ទះអក្សរបាលីខ្មែរ រាល់ពេលមានបុណ្យទាន និងពិធីមង្គលការដែលខ្មែរកណ្តាលបានបំភ្លេចចោល ​តែខ្មែរកម្ពុជាក្រោមបានថែរក្សាអភិរក្សយ៉ាងភ្ជាប់ផ្ជួន (មានវីដេអូ)

រឿងមួយនេះហាក់ដូចជារឿងចាស់ តែ ​«ក្នុងស្រុក​​» ​ចង់ចែករំលែកចំណេះដឹងទាក់ទងនឹងវប្បធម៌បុរាណខ្មែរ នៃការបិតក្រដាសជូនពរនៅក្នុងមុខផ្ទះ ​ដែលខ្មែរកណ្តាលជាច្រើនបានបំភ្លេចចោល​​ ​មិនដឹង  និងមិនស្គាល់សោះតែម្តង ​តែចំពោះបងប្អូនកម្ពុជាក្រោមស្ថិតនៅក្នុងដែនដីប្រទេសវៀតណាម បែរជាប្រឹងអភិរក្សថែរក្សារហូតដល់សព្វថ្ងៃ។

ជាក់ស្តែងរាល់ពេលមានបុណ្យទាន ​ដូចជាបុណ្យចូលឆ្នាំសាកល ​ចូលឆ្នាំចិន ​និងចូលឆ្នាំខ្មែរ ​ខ្មែរភាគច្រើនតែងតែទិញក្រដាសបិតផ្ទះបរទេស ដូចជាអក្សរចិនជាដើម ​ដោយមិនដឹងពីអត្ថន័យ ពោលគឺចេះតែធ្វើតាមគេតាមឯង ​ដែលពេលខ្លះថែមទាំងធ្វើការបិតខុស ​ឬបញ្ច្រាស់អក្សរផងដែរ។

តែការពិតទៅខ្មែរយើងក៏មានក្បួនអក្សរជូនពរបិតនៅមុខផ្ទះ ​ឬក្លោងទ្វារដែរ ​ដោយសិល្បៈវប្បធម៌ប្រពៃណីនេះមិនសូវមានអ្នកដឹងនោះទេ ​តែបងប្អូនខ្មែរក្រោម  ជាពិសេសចាស់ៗកម្ពុជាក្រោម ​គឺនៅតែចេះចាំក្បួនមួយនេះរហូតដល់សព្វថ្ងៃ ។ ​ដោយអក្សរដែលសរសេរលើក្រដាសនោះ ​គឺជាអក្សរខ្មែរយើងតែម្តង ​ដែលជាធម៌ បាលី ​ដែលមានអត្ថន័យល្អ ​ផ្តល់សិរីសួស្តី ​និងសុភមង្គលដល់អ្នកដែលនៅក្នុងផ្ទះ។

តោះមកតាមដានទស្សនារូបភាព ​និងវីដេអូនៃការសរសេរក្រដាសជូនពរតាមទំនៀមទម្លាប់ខ្មែរខាងក្រោមនេះ ៖

Photo_2020 01 07_13 33 26

Photo_2020 01 07_13 33 27

Photo_2020 01 07_13 33 28

Photo_2020 01 07_13 33 29

Photo_2020 01 07_13 33 30

Photo_2020 01 07_13 33 31

Photo_2020 01 07_13 33 32

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: