កំពង់ឆ្នាំង៖ ថ្មីៗនេះមានរឿងមួយដ៏គួរឱ្យរំជើបរំជួលបានកើតឡើង ដោយសាលាធម្មសភាបុរាណមួយខ្នងក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានគេរុះរើបំផ្លាញចោល ធ្វើឱ្យមហាជនទូទាំងប្រទេស ជាពិសេសប្រជាជននៅក្នុងខេត្តកំពង់ឆ្នាំងមានការសោកស្តាយជាពន់ពេក។
ទោះជាយ៉ាងណាក្តី មិនទាន់មានអ្នកណាម្នាក់ចេញមុខបកងស្រាយថា តើបណ្តាលមកពីមូលហេតុអ្វីនោះទេ ដែលនាំឱ្យមានការរុះរើចោលអគារសំណង់បុរាណបែបនេះនោះឡើយ។ ព័ត៌មានលម្អិតយ៉ាងណាៗយើងខ្ញុំនឹងជម្រាបជូនបន្ថែមនាពេលក្រោយ៕
ប្រភពរូបភាព និងព័ត៌មាន៖ Amazing Cambodia