ឡូយកប់រដូវការចំការស្បៃរឿងជើងភ្នំសំពៅថ្មី ​សម្រាប់ថ្ងៃឆ្លងឆ្នាំស្អាតអស់ទាស់ ​ថែមទាំងមានកន្លែងជួបជុំគ្នាទល់ភ្លឺទៀត

បាត់ដំបង៖ ខេត្តបាត់ដំបង ​គឺជាខេត្តទេសចរណ៍ដ៏ល្បីមួយ ​ដែលមានទីកន្លែងប្រវត្តិសាស្រ្ត និងទេសភាពភ្នំតូចធំសម្រាប់ដើរកម្សាន្តស្ទើរតែរាប់មិនអស់ ​សុទ្ធតែមានភាពស្រស់ស្អាតបរិយាកាសស្រស់ស្រាយជាច្រើនកន្លែង។

នៅក្នុងនោះ ចំការផ្កាស្បៃរឿងជើងភ្នំសំពៅ  ត្រូវបានគេដឹងថាជាកន្លែងកម្សាន្តដ៏ពិសេសមួយសម្រាប់អ្នកបាត់ដំបង ​និងអ្នកទេសចរណ៍មកពីគ្រប់ទិសទីផងដែរ ​ដោយទីនោះមានផ្ទៃដីទំហំធំដាំទៅដោយផ្កាស្បៃរឿងជាច្រើនដើម និងដើមផ្កាជាច្រើនដើមទៀត ផ្តល់នូវទេសភាពលឿងខ្ចីដូចក្រាលព្រំមាស។

ថ្មីៗនេះផងដែរ ​ចំការស្បៃរឿងត្រូវបានគេដាំលម្អថ្មី ​និងកាន់តែមានចំនួនច្រើនជាងមុន មានទេសភាពស្រស់ស្អាតមែនទែនដើម្បីស្វាគមន៍ភ្ញៀវមកកម្សាន្តនៅក្នុងរដូវការថ្មី ពិសេសសម្រាប់ថ្ងៃឆ្លងឆ្នាំតែម្តង។ នៅក្នុងនោះក្រៅពីមកថតរូបកម្សាន្ត ​នៅទីនោះថែមទាំងមានកន្លែងអង្គុយទទួលទានអាហារជុំគ្នាទាំងពេលថ្ងៃ ​និងជួបជុះមិត្តភក្តិឆ្លងឆ្នាំដាច់យប់ផងដែរ។

គួរឱ្យដឹងផងដែរថា ចំការផ្កាស្បៃរឿងជើងភ្នំសំពៅ  មានទីតាំងស្ថិតនៅក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ( ចុះពីផ្លូវជាតិ ៥៧ ប្រហែល៥០០ម៉ែត្រ ស្របតាមសាលារៀន បឋមសិក្សា សម្ដេចឪ សម្ដេចម៉ែ) ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ ចំការផ្កាស្បៃរឿងជើងភ្នំសំពៅ

53086084_2083060228439815_6430184178100207616_o

53379706_2083060525106452_83585685692350464_o

80106403_469706643945233_5350940561123573760_n

78460017_469706830611881_5903127889141825536_n

79891930_469706717278559_3604089774572306432_n

81382953_469706913945206_1764359250798182400_n

80640893_469706650611899_3287843846439829504_n

80512157_469706927278538_7859380467634536448_n

69255610_374875433428355_8169626395173978112_n

67506671_469413800302631_2952493474278014976_n

79991932_469706690611895_4370628268815024128_n

57348067_2207394116019841_8124351920841162752_n

53206754_148959999452654_4617763843827826688_n