ជាការពិតណាស់វេលាសប្បាយរីករាយ ថ្ងៃបុណ្យគ្រឹស្តម៉ាស ឬបុណ្យណូអ៊ែល និងថ្ងៃឆ្លងឆ្នាំសកល ២០១៩ ចូលឆ្នាំ ២០២០ កាន់តែខិតជិតមកដល់ ឯមនុស្សមួយចំនួនក៏បានរៀបគម្រោងគ្រោងនឹទៅកម្សាន្តនៅតាមបណ្តាខេត្តនានាទៅតាមចំណូលចិត្តរៀងៗខ្លួន ជាពិសេសគឺខេត្ត កំពត ព្រះសីហនុ និងខេត្តសៀមរាបតែម្តង។
ជាក់ស្តែង ឆ្នាំណាក៏ដូចឆ្នាំណាដែរ កន្លែងឆ្លងឆ្នាំដ៏ពេញនិយម និងសម្បូរទៅដោយយុវវ័យទាំងខ្មែរបរទេសប្រុសស្រីជុំគ្នាកម្សាន្តសប្បាយនោះ គឺនៅក្នុងខេត្តសៀមរាប ទឹកដីអច្ឆរិយៈនៃកម្ពុជា។
ខេត្តសៀមរាបក្រៅពីការកម្សាន្តនៅពេលថ្ងៃដើរលេងតាមប្រាសាទទីកន្លែងប្រវត្តិសាស្រ្ត និងកន្លែងធម្មជាតិដ៏ច្រើណអនេកហើយ នាពេលរាត្រី Pub Street ត្រូវបានគេដឹងថាមានកម្មវិធីពិសេសៗសប្បាយៗជារៀងរាល់ឆ្នាំ ជាពិសេសគឺការតុបតែងតាមផ្លូវគឺថាស្រស់ស្អាតភ្លើងពណ៌កបស៊េរីតែម្តង។
ចំពោះឆ្នាំនេះ គឺថាស្អាតកប់ជាងឆ្នាំមុនទៅទៀត មិនទាន់ដល់ថ្ងៃកម្មវិធីផង Pubstreet ចាប់ផ្តើមសប្បាយបណ្តើរៗហើយ ក្រឡេកមកមើលតាមដងវិថីមានការតុបតែងលម្អទៅដោយភ្លើង Christmas ចិញ្ចែងចិញ្ចាញ មានលម្អទៅដោយគោមភ្លើងស្អាតៗពិតជាទាក់ទាញខ្លាំងមែនទែន ដែលជាទីកន្លែងពេញនិយមកម្សាន្ត និងថតរូបលេងទៀតផង។
កុំភ្លេចណាមកឆ្លងឆ្នាំនៅសៀមរាបដឹងតែប្បាយកប់ស៊េរីទៀតហើយឆ្នាំនេះ !
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Arun Pov