ឆ្ងល់យូរហើយថាបង្អែមនេះខ្មែរហៅថាម៉េច? ពេលនេះភ្ញាក់ខ្លួន តោះ! ​នាំគ្នាហៅបង្អែមនេះឱ្យបានត្រឹមត្រូវតាមប្រភពឈ្មោះដើមខ្មែរវិញទាំងអស់គ្នា

ជាការពិតណាស់ ​ម្ហូប និងបង្អែមខ្មែរជាច្រើនតាំងពីសម័យមុនរហូតដល់បច្ចុប្បន្ន ​ក្រៅពីមានរស់ជាតិឈ្ងុយឆ្ងាញ់ប្លែកហើយនោះ ​ថែមទាំងទទួលបានការពេញនិយមហូរចូលទៅក្នុងប្រទេសជិតខាងផងដែរ។

តែដោយសារតែប្រទេសយើងជួបកត្តាសង្គ្រាមរ៉ាំរ៉ៃ  មុខម្ហូប និងបង្អែមមួយចំនួនត្រូវបានបាត់បង់ បំភ្លេចចោល ​មិនស្គាល់ឈ្មោះ ​ព្រោះតែកង្វះខាតឯកសារ  និងការស្រាវជ្រាវផ្សេងៗ ​តែបែរជានំ ​បង្អែម ​និងអាហារមួយចំនួនបានត្រលប់ចូលស្រុកខ្មែរវិញ ​ហៅឈ្មោះទៅតាមប្រទេសដែលយកមុខម្ហូបយើងទៅកែច្នៃទៅវិញ។

នៅក្នុងនោះបង្អែមបាញ់ចានឿក  ដែលហៅតាមសំនៀងភាសាវៀតណាម ​ត្រូវបានគេទទួលស្គាល់ថាជាបង្អែមដើមមានប្រភពមកស្រុកខ្មែរ ​តែត្រូវបានប្រទេសវៀតណាមកែច្នៃដាក់ជាឈ្មោះភាសាជាតិខ្លួន ​សូម្បីតែខ្មែរយើងបានហៅបង្អែមតាមសំនៀងវៀតណាមដែរ ​រហូតមិនមានកូនខ្មែរណាម្នាក់ស្គាល់ឡើយថា ​ភាសាខ្មែរបង្អែមនេះមានឈ្មោះអ្វី។

តែអាចជារឿងមួយគួរឱ្យសរសើរ ​ពេលនេះ ឯកឧត្តម ​ ឃឹម​ ហ្វីណង់​ ដែលជាអភិបាលស្រុកបន្ទាយស្រី បានបង្ហោះរូបបង្អែមមួយមុខនេះ ​ថែមទាំងបានរៀបរាប់ឈ្មោះបង្អែមនេះឈ្មោះជាភាសាខ្មែរធ្វើឱ្យកូនខ្មែរភ្ញាក់ខ្លួនថា៖​ « សូមណែនាំអោយស្គាល់ “នំអង្គុញអណ្តែត” គាំទ្រទេប្រសិនបើយើងនាំគ្នាហៅនំនេះថា “នំអង្គុញអណ្តែត” ជាជាង “នំបាញ់ចានឿក” ដែលមិនមែនជាភាសាខ្មែរ។ ខ្ញុំបានជួបបងប្រុសម្នាក់ ជាចុងភៅនិងអ្នកស្រាវជ្រាវម្ហូបអាហារមួយរូបនៅបន្ទាយស្រី ហើយគាត់បានធ្វើនំអង្គុញអណ្តែតនេះអោយខ្ញុំហូប។ គាត់ក៏បានបង្ហាញពីរូបមន្តបង្អែមនេះ ដោយផ្អែកលើសៀវភៅធ្វើម្ហូបខ្មែរមួយ ដែលបានបោះពុម្ភតាំងពីឆ្នាំ១៩៤៣។ មានពេលខ្លះ សូម្បីតែចំណេះដឹងដែលមានហើយក៏ត្រូវរៀនអោយត្រូវឡើងវិញដែរ។ អរគុណសំរាប់ចំណេះដឹងមួយនេះ! ❤️ ​»។

ដូច្នេះក្នុងនាមជាកូនខ្មែរ ​សូមនាំគ្នាហៅឈ្មោះបង្អែមខ្មែរឱ្យបានត្រឹមត្រូវតាមប្រភពដើម  ដើម្បីជាការអភិរក្ស ​និងថែរក្សាអ្វីដែលជាអត្តសញ្ញាណខ្មែរ ដោយនាំគ្នាប្តូរហៅនំបាញ់ចានឿក ​ទៅជានំ “នំអង្គុញអណ្តែត” វិញឱ្យបានគ្រប់គ្នា ដោយឈ្មោះនំនេះគេហៅបែបនេះដោយសារតែរាងវាដូចអង្គុញ (អង្គញ់) ហើយពេលឆ្អិនទើបវាអណ្តែត៕

S 111

80127881_139752994113085_212069567927681024_n

81299591_139753017446416_2734875899525595136_o

80285523_139753050779746_6185923722914824192_o

79603310_139753104113074_6958000938262986752_o

80356742_139753067446411_3314453058624159744_o